iPhone 6s​ ល្បឿន​​លឿន​ជាង​គេ​ប្រចាំ​២០១៥​ ទោះ​ប្រៀប​នឹង​ទូរសព្ទ​​មាន​ RAM ធំ​ជាង​ក្ដី


iPhone 6s​ ល្បឿន​​លឿន​ជាង​គេ​ប្រចាំ​២០១៥​ ទោះ​ប្រៀប​នឹង​ទូរសព្ទ​​មាន​ RAM ធំ​ជាង​ក្ដី

ក្រុម​ហ៊ុន​ខាង​ជំនាញ​ធ្វើ​តេស្ត​សមត្ថភាព​ទូរសព្ទ​ Antutu​ បាន​ចាត់​ទុក​ទូរសព្ទ​ iPhone 6s ជា​ទូរសព្ទ​មាន​ល្បឿន​លឿន​ជាង​គេ​ប្រចាំ​ឆ្នាំ​២០១៥​ បើ​ទោះ​បី​ប្រៀប​ជា​មួយ​នឹង​ទូរសព្ទ​ដែល​ RAM ទំហំ​ធំ​ជាង​ និង​ CPU ដែល​លឿន​ជាង​ក្ដី។

 

iPhone 6s​ ល្បឿន​​លឿន​ជាង​គេ​ប្រចាំ​២០១៥​ ទោះ​ប្រៀប​នឹង​ទូរសព្ទ​​មាន​ RAM ធំ​ជាង​ក្ដី

 

​​​​​​​iPhone 6s ដំណើរ​ការ​ដោយ​បន្ទះ​ Chip A9 ប្រភេទ​ dual core រួម​ជា​មួយ​នឹង​ RAM ទំហំ​ ២​GB ប៉ុណ្ណោះ ។ ប៉ុន្តែ​​វា​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​ទូរសព្ទ​​លឿន​លំដាប់​ទីពីរ​ Huawei Mate 8 ដែល​មាន​បំពាក់​បន្ទះ​ Chip Kirin 950 ប្រភេទ​ octa-core និង​មាន​ RAM ទំហំ​ ៣GB ឬ​៤​GB (Antutu មិន​បាន​បញ្ជាក់​ទេ​ថា​បាន​ធ្វើ​តេស្ត​លើ​ម៉ូដែល​ ៣GB ឬ ៤GB ​នោះ)។

 

iPhone 6s​ ល្បឿន​​លឿន​ជាង​គេ​ប្រចាំ​២០១៥​ ទោះ​ប្រៀប​នឹង​ទូរសព្ទ​​មាន​ RAM ធំ​ជាង​ក្ដី

 

ពិន្ទុ​របស់​ iPhone 6s នេះ​ទៀត​សោត​​ខ្ពស់​ជាង​ Galaxy Note 5 ដល់​ទៅ​ ៥៩​% ដែល​ទូរសព្ទ​នេះ​បំពាក់​ដោយ​បន្ទះ​ Chip Exynos 7420 ប្រភេទ​ octa-core និង​មាន​ RAM ទំហំ​៤GB។

 

ចាប់​តាំង​ពី​​បន្ទះ​ Chip 64-bit A7 បាន​លេច​រូបរាង​លើ​ iPhone 5s នៅ​ឆ្នាំ​២០១៣​ ក្រុមហ៊ុន​ Apple តែង​នាំ​មុខ​គេ​ខាង​​ផ្នែក​ផលិត​បន្ទះ​ Chip ដែល​មាន​ល្បឿន​លឿន​និង​ប្រើ​ប្រាស់​ថាមពល​តិច៕

​​

ចុច​អាន៖ មូលហេតុ​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​ Apple លុប​​រន្ធ​កាស​ពី​ iPhone 7

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AppleInsider​​​​​​​​​