ទិញ​រថយន្ត​មួយ ចាយលុយ​កន្លះ​តោន​!

កាលពី​ថ្ងៃទី ១១ ខែមករា ឆ្នាំ​២០១៦ កន្លងទៅ​ថ្មីៗ​នេះ មានរឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បានកើត ឡើង ចំពោះ​បុគ្គលិក​នៃ​ក្រុមហ៊ុន​លក់​រថយន្ត​មួយកន្លែង ដែល​ស្ថិតនៅ​តំបន់ Zhanjiang នៃ​ខេត្ត Guangdong ភាគខាងត្បូង​ប្រទេស​ចិន ។​បុរស​ម្នាក់​ដែលជា​អ្នក​នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បាន​បើក​នូវ​រថយន្ត​ដឹកទំនិញ​ធន់​តូច​មួយ​បាំង កន្លះ ដែល​ដាក់​ពេញ​ដោយ​លុយ​នៅ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត ក្នុង​បំណង​ដើម្បី​ទិញ​នូវ​រថយន្ត ម៉ាក​ថ្មី​មួយគ្រឿង ពី​តំណាង​អ្នកលក់​រថយន្ត​នៅ​ក្រុមហ៊ុន​លក់​រថយន្ត​នោះ ។ នៅពេលដែល​បាន ឃើញ​ដុំ​សាច់ប្រាក់​ជាច្រើន​នោះ គ្រប់គ្នា​បាន​ចំហ​រមាត់ និង​ស្ងើច​ចិត្តជា​ខ្លាំង ។​’

ទិញ​រថយន្ត​មួយ ចាយលុយ​កន្លះ​តោន​!

​លុយ​ទាំងអស់នោះ មាន​ទម្ងន់​ដល់​ទៅ​កន្លះ​តោន ហើយ​លុយ​ទាំងនោះ ត្រូវ​បានដាក់​ដោយឡែក​ពី គ្នា​ចំនួន ១០ ប្រភេទ ជាមួយនឹង​កាក់​ប្រាក់​មួយចំនួន​ទៀតផង​ដែរ ។ ជាមួយនឹង​ទឹកប្រាក់​ដ៏​ច្រើន​នេះ គឺមាន​លុយ​ចាប់ពី ១ យន់ (០.១៥ ដុ​លា្ល​រ​) ឡើងទៅ ដែល​សរុប​នូវ​ទឹកប្រាក់​នៃ​លុយ​ទាំងអស់នោះ ស្មើនឹង ១០០០០០ យន់ (១៥០០០ ដុល្លារ​) ឯណោះ ។​

ទិញ​រថយន្ត​មួយ ចាយលុយ​កន្លះ​តោន​!

សូមបញ្ជាក់ថា រថយន្ត​ដែល​បុរស​ខាងលើ​ចង់​ទិញ​នោះ ត្រូវបាន​លក់​ក្នុងតម្លៃ ៩០០០០ យន់ ដែល​ស្មើនឹង ១៣៥០០ ដុល្លារ ហើយ​បុរស​ដ៏​សាមញ្ញ​ម្នាក់នេះ បាន​ចំណាយលុយ​របស់គាត់ ដើម្បី​ទិញ​នូវ​រថយន្ត​ដែល​គាត់​ស្រ​ម៉ៃ​នោះ​ទាល់តែ​បាន ៕ ខេមរា​ ​ប្រភព​៖ People’s Daily, China

ទិញ​រថយន្ត​មួយ ចាយលុយ​កន្លះ​តោន​!