Leo Messi ប្រាប់​​​មូលហេតុ​សុំទោស​​​អ្នក​គាំទ្រ River Plate

Leo Messi ប្រាប់​​​មូលហេតុ​សុំទោស​​​អ្នក​គាំទ្រ River Plate

Lionel Messi បាន​ប្រាប់​ពី​មូលហេតុ​ដែល​ខ្លួន​​បាន​លើក​ដៃ​សំដែង​ការ​សុំ​ទោស​អ្នក​គាំទ្រ River Plate ក្រោយ​ស៊ុត​បញ្ចូលទី​គ្រាប់​ទី​មួយ ​ក្នុង​ការ​ប្រកួត​ដែល Barcelona យក​ឈ្នះ ៣-០ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ FIFA Club World Cup កាល​ពី​ចុង​ឆ្នាំ ២០១៥។

 

Leo Messi ប្រាប់​​​មូលហេតុ​សុំទោស​​​អ្នក​គាំទ្រ River Plate

 

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ FIFA ខ្សែ​ប្រយុទ្ធ​វ័យ​២៨ឆ្នាំ​បាន​បកស្រាយ​ថា៖ “ខ្ញុំ​ដឹង​ថា​អ្នក​គាំទ្រ River Plate ជា​ច្រើន (១៦០០០នាក់) លំបាក​ខ្លាំង​យ៉ាង​ណា​ដើម្បី​ទៅ​កាន់​ជប៉ុន ហើយ​ទី​បំផុត​ខ្ញុំ​ដែល​ជា​ជនជាតិអាហ្សង់ទីន​ បាន​ស៊ុត​បញ្ចូល​ទីបំផ្លាញ​ក្ដី​សង្ឃឹម​របស់​ពួកគេ។ ខ្ញុំ​មិន​ដឹង​ថា​ទង្វើ​របស់​ខ្ញុំ​ទទួល​បាន​ការ​អធ្យាស្រ័យ ឬ​ក៏​អត់​ទេ តែ​វា​ពិត​ជា​បង្ហាញ​ពីការ​សុំ​ទោស”។

 

នៅ​ពេល​ដែល​សួរ​ថា​តើ​ថ្ងៃ​អនាគតគេ​អាច​នឹង​ទៅ​លេង​នៅ​ទឹកដី​កំណើត​ឬ​ក៏​អត់ ម្ចាស់​ពាន Ballon d’Or ៥​សម័យ​កាល​បាន​ឆ្លើយ​ថា៖ “ខ្ញុំ​បាន​មក​កាន់​អេស្ប៉ាញ​តាំង​ពី​តូច ហើយ​ចាប់​ផ្ដើម​ជីវិត​បាល់ទាត់​ជាមួយ Barcelona ប៉ុន្តែ​ខ្ញុំ​អាច​នឹង​ភ្លក់​រសជាតិ​បាល់ទាត់​នៅ​អាហ្សង់ទីនថ្ងៃ​ណា​មួយ​ដែរ តែ​អ្វី​ដែល​អាច​នឹងកើត​ឡើង ឬ​ក៏​អត់​មាន​តែព្រះ​ប៉ុណ្ណោះ​អាច​ដឹង​មុន”៕

 

Messi៖ “ខ្ញុំ​ចង់​ឈ្នះ World Cup ឲ្យ​បាន​ម្ដង ជា​ជាង​ពាន Ballon d’Or ៥ដង”

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ fifa