ក្តារចុច Phum Keyboard មាន​អ្នក​ទាញ​យក ១ លាន​ដង

ក្តារចុច Phum Keyboard មាន​អ្នក​ទាញ​យក ១ លាន​ដង

គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ ក្តារ​ចុច​ខ្មែរ Phum Keyboard មាន​អ្នក​ទាញ​យក​​​​ ១ លាន​ដង​បន្ទាប់​ពី​ដាក់​​ប្រើប្រាស់​បាន​​​ជាង ៣ ឆ្នាំ។

 

ក្តារចុច Phum Keyboard មាន​អ្នក​ទាញ​យក ១ លាន​ដង

 

លោក ខេង វ៉ាន់ថា អ្នក​ដឹកនាំ​ក្រុម Biz Solution Cambodia ជា​ក្រុម​អភិវឌ្ឍ​ក្តារ​ចុច Phum Keyboard បាន​ឲ្យ​ដឹង​ថា ការ​ទទួល​ការ​ទាញ​យក​ទៅ​ប្រើប្រាស់​​យ៉ាង​ច្រើន​នេះ បង្ហាញ​ពី​ការ​គាំទ្រ​របស់​ពលរដ្ឋ​សម្រាប់​ការ​បង្កើត​ក្តារ​ចុច​ខ្មែរ​នេះ ដែល​អាច​បំពេញ​តម្រូវការ​ចង់​បាន​ដែល​​​​​​​ធ្វើ​ឲ្យ​ពួកគេ​អាច​យក​ទៅ​ប្រើប្រាស់​នៅ​លើ​ឧបករណ៍​នានា​កាន់​​តែ​ងាយស្រួលល។

 

លោក​ថា ការ​សម្រេច​បាន​ជោគជ័យ​ដ៏​សម្បើម​នេះ ក៏​ដោយសារ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ក្រុមហ៊ុន​​ជា​ដៃគូ​​សហការ​ ដែល​បាន​គាំទ្រ​ការ​ប្រើប្រាស់​ក្តារ​ចុច​របស់​លោក​លើ​ឧបករណ៍​បច្ចេកវិទ្យា​​នានា​។

 

ក្តារចុច​ខ្មែរ Phum Keyboard អាច​ប្រើប្រាស់​បាន​ទាំង​នៅ​លើ iOS និង Android។ ក្តារចុច​នេះ​មាន​មុខងារ​អាច​ទស្សន៍ទាយ​ពាក្យ​ទាំង​ភាសា​ខ្មែរ​និង​អង់គ្លេស​និង​មាន Theme ផ្សេងៗ​គ្នា​សម្រាប់​ឱ្យ​អ្នក​ប្រើប្រាស់​ជ្រើសរើស។ ក្តារចុច​ខ្មែរ​នេះ ក៏​ត្រូវ​បាន​អភិវឌ្ឍ​ស្រប​តាម​ស្តង់ដា​អក្សរខ្មែរ​ផង​ដែរ។

 

ក្តារចុច Phum Keyboard មាន​អ្នក​ទាញ​យក ១ លាន​ដង

 

លោក​វ៉ាន់ថា​បាន​បន្ត​ថា ឆ្លើយតប​ការ​គាំទ្រ​ ក្រុម​លោក​នឹង​បន្ត​អភិវឌ្ឍ​ក្តារចុច​ខ្មែរ Phum Keyboard ដោយ​បន្ថែម​មុខងារ​ពិសេស​ជា​ច្រើន​ទៀត​ដើម្បី​​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​កាន់​តែ​ប្រសើរ​៕

 

-ទាញ​យក​ Phum Keyboard សម្រាប់ iOs/Android

 

អាន​អត្ថបទ៖ ជៀប គន្ធា គ្មាន​ជំនាញ IT អាច​​បង្កើត App រៀន​តែ​តាម​​ YouTube

 

អត្ថបទ៖ ប៊ុណ្ណារ៉ា