ចាប់ខ្លួន​អធិការ​ស្រុក​ស្វាយ​អ​ន្ទ​រ បន្ទាប់​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​​បុរសស្លាប់ គ្រា​ដែល​ចុះ​ប​ង្រា្ក​ប​សង្វៀន​បញ្ជល់មាន់​

ខេត្តព្រៃវែង​៖​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដង​ថា អធិការនគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ លោក ពុំ កាន់ ត្រូវបាន​ចាប់ខ្លួន​ក្រោយ​មានការ​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ គ្រា​ដែល​ចុះបង្ក្រាប​សង្វៀន​ជល់​មាន់​មួយកន្លែង​នៅ​ភូមិ​តង​ឡង​ទី​៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង កាលពី​ម្សិលមិញ​។

​តាម​ប្រភពព័ត៌មាន​បានបញ្ជាក់​ថា លោក​អធិការ​ដែល​ឃាត់ខ្លួន​ត្រូវបាន​យកមក​ឃុំខ្លួន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ក្រោយ​ចាប់ខ្លួន​កាលពី​ម្សិលមិញ បន្ទាប់ពី​មាន​ករណីនេះ​កើតឡើង​។​

​គួរ​បញ្ជាក់ថា កាលពី​ម្សិលមិញលោក ពុំ កាន់ អធិការនគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ (​មាន​ជល់​មាន់ និង​បៀរ​អាប៉ោង​) មួយកន្លែង​ស្ថិតនៅ​ភូមិ​តង​ឡង​ទី​៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ​ពេលនោះ​ស្រាប់តែ​លោក​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​បាញ់​ឡើងលើ ប៉ុ​ន្ត​មិនដឹង​យ៉ាង​មិច ស្រាប់តែ​គ្រាប់កាំភ្លើង​នោះ​ហោះ​ផ្លាត​ទៅ​ត្រូវ​បុរស​ម្នាក់​ដែល​កំពុង​ឈរ​កាន់​កូន បណ្តាលឱ្យ​ដួល​សម្លាប់​មួយ​រំពេច​តែម្តង​៕

ចាប់ខ្លួន​អធិការ​ស្រុក​ស្វាយ​អ​ន្ទ​រ បន្ទាប់​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​​បុរសស្លាប់ គ្រា​ដែល​ចុះ​ប​ង្រា្ក​ប​សង្វៀន​បញ្ជល់មាន់​