កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ​ល្បាត ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ នូវ​សារធាតុ​ញៀន​២​នាក់

កណ្តាល: កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល បានចេញ​ល្បាតដើម្បី​ការពារ​សន្តិសុខ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន បាន​ឃាត់ខ្លួន​មុខសញ្ញាចែកចាយ​នូវ​សារធាតុ​ញៀន ដោយ​ខុសច្បាប់​បាន​២​នាក់​។​

​ការឃាត់ខ្លួន​ជនសង្ស័យ ពេល​ល​កម្លាំង​កំពុង​ល្បាត នេះ​បាន​ធ្វើឡើង កាលពី​វេលាម៉ោង​២​និង​៣០​នាទី​ឈានចូល ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦​នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​ជ​យ័​ជំ​នៈ ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនសង្ស័យ​២​នាក់​១-​ឈ្មោះ នាង ពិសិដ្ឋ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួលភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម រាជធានី​ភ្នំពេញ មុខ​​របរ​មិន​ពិតប្រាកដ​។​២-​ឈ្មោះ ពៅ ភក្តី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ក្រពើ​ហា​កើតសង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ មុខរបរ​មិន​ពិតប្រាកដ​។​

​វត្ថុតាង​ចាប់យក​៖​ក្រាម​ពណ៌​ស​ថ្លា​ជា​សារធាតុ​ញៀន​៥​កញ្ចប់​(​ធំ​១​កញ្ចប់ )(​តូច​៤​កញ្ចប់)-​ទូរ​សព្ទ័​២​គ្រឿង​(​ម៉ាក​Nokia​ចុច​ពិល​១ និង​ម៉ាក​hiya​ចុច​ពិល​១)-​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា wave I(​ចិន​) ពណ៌​ខ្មៅ​ស្លាក​លេខ ប 2312 ភព​1-​អត្តសញ្ញាណប័ណ្ណ​សញ្ចា​តិ​ខ្មែរ២​សន្លឹក និង ប​ណ្ណ័​បើកបរ​ថតចំលង​២​សន្លឹក​។​

​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ​សហការជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​បានចេញ​ល្បាត​ដល់​ចំណុចកើតហេតុ​ខាងលើ​​ជួបនឹង​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ដោយមាន​ការសង្ស័យ បាន​ហៅ​ឈប់​ធ្វើការឆែកឆេរ រកឃើញ​វត្ថុតាង​ដូចខាងលើ​រួច​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​​ក្រុង​តាខ្មៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ទិញ​ថ្នាំញៀនខាងលើ​ពី​ជន​មិន​ស្គាល់ឈ្មោះ​នៅ​ម្តុំ​វាល​ខ្សាច់ សង្កាត់​ចាក់អង្រែលើ ដើម្បី​
យកទៅ​ឲ្យ​គេជ​ក់នៅ​ផ្ទះសំណាក់​ភ្នំ​មាស​ប្រាកដ​មែន​៕​

កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ​ល្បាត ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ នូវ​សារធាតុ​ញៀន​២​នាក់

កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ​ល្បាត ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ នូវ​សារធាតុ​ញៀន​២​នាក់