ចោរឆក់​តាមផ្លូវ​៧​នាក់ ត្រូវ​នគរបាល​ខណ្ឌទួលគោក ដេញ​បង្ក្រាបបាន​៣​នាក់ ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ ព្រួត​វាយ​ស្ទើរ​ស្លាប់​

ភ្នំពេញ: កម្លាំង​នគរបាល​ល្បាត នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌទួលគោក នៅ​យប់ ថ្ងៃទី​១៣ខែមករា ឆ្នាំ​២០១៦​នេះ បាន​ដេញ​បង្ក្រាប​និង​ចាប់បាន​ក្រុម​​ចោរឆក់ ចំនួន​៣​នាក់ បាន​ភ្លាមៗ ក្នុងករណី​២​ផ្សេងគ្នា ខណៈ​ជនសង្ស័យ​៤​នាក់​ទៀត បាន​រត់គេចខ្លួន​អស់ហើយ​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​​ព្រួត​វាយ ស្ទើរ​ស្លាប់ ទៀតផង​។​

​មន្ត្រីនគរបាល ខណ្ឌទួលគោក បានអោយដឹងថា​៖ ករណី​ទី​១ កើតឡើង​នៅវេលា​ម៉ោង៧​និង​៣០​នាទី យប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦​ស្ថិតនៅ​ផ្លូវ​លេខ​១៨២ កែង​ផ្លូវ​លេខ​២៤៧ ក្រុមទី​៩ សង្កាត់ ទឹកល្អក់​ទី​៣​។  ជនសង្ស័យ​ទី​១​ឈ្មោះ ខន រចនា ហៅ​ភេ​វអាយុ​២០​ឆ្នាំ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់​នៅផ្ទះ​​លេខ​៨៦​អា ផ្លូវ​លេខ​២៦៥ ភូមិ​១៣ សង្កាត់​ទឹកល្អក់​ទី​៣ និង​ទី​២​ឈ្មោះ សោម វ៉ា​លីហ្សា អាយុ​១៨​ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដស្នាក់​នៅផ្ទះ លេខ​១៣​អឺ​០ ផ្លូវ​លេខ​២៧១ សង្កាត់​បឹង​សាឡាងខណ្ឌទួលគោក ។​ដោយឡែក ជនរងគ្រោះ​ឈ្មោះ ចិន ម៉ុ​ន​ថា ហៅ​អ៊ា​ក ភេទស្រី អាយុ​២៩​ឆ្នាំ មុខរបរ​លក់​ខោអាវ​នៅ ផ្សារ​អី​អន ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ​ភូមិ​ប៉ប្រ៉​ក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ ពី​លិចមក​កើត មកដល់​ចំណុច កើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ​៣​នាក់ ជិះ​ម៉ូតូ​២គ្រឿង តាម​មកពី​ក្រោយ ទន្ទឹម​អែប​ខាងឆ្វេង បានធ្វើ​សកម្មភាព​ឆក់ កាបូប​ពីជនរងគ្រោះ បានសម្រេច ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​។ ពេលនោះ​ជន​​រងគ្រោះ​បាន​ជិះ​ម៉ូតូ ដេញតាម​ពីក្រោយ ព្រមទាំង​ស្រែក​ចោរៗ ភ្លាមនោះ​កំលាំង​ល្បាត របស់​នគរបាលប៉ុស្តិ៍​ទឹកល្អក់​ទី​៣ ដែល​កំពុង​ល្បាត​ការពារ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន បាន​ស្ទាក់​ចាប់ខ្លួនបាន​២​នាក់​និង​ម៉ូតូ​២​គ្រឿង រួមទាំង​វត្ថុតាង កាបូប​របស់ ជនរងគ្រោះ ចំណែកជនសង្ស័យ ម្នាក់ទៀត​បាន​រត់គេច​ខ្លួន​បាត់​។​

​ករណី​ទី​២ កើតឡើង​នៅវេលា ម៉ោង​១០​និង​៣០​នាទី យប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ស្ថិត​ចំ​ណុ​មុខផ្ទះ​លេខ​៥៧ ផ្លូវ​លេខ​២៧១ ក្រុមទី​១៣ ភូមិ​៤ សង្កាត់​បឹងសាឡាង​។ ជនសង្ស័យ​ម្នាក់ មិន​ស្គាល់​អត្តសញាណ​ពីព្រោះ​និយាយ​មិន​រួច អាយុ៣០​ឆ្នាំ រងរបួស​ធ្ងន់ធ្ងរ​បែកក្បាល​និង​លើ​ផ្ទៃមុខ​ដោយសារ​​ប្រជាពលរដ្ឋ ព្រួត​គ្នា​វាយ​រហូតដល់ សន្លប់​បាត់ស្មារតី តែ​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ត្រី​ព្រះកុស​មះ​។​

 ដោយឡែក ជនរងគ្រោះ ឈ្មោះ អ៊ី សុខា អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ​នៅ ហាងគង់​អ៊ី ស្នាក់​នៅផ្ទះ​លេខ​២១ ផ្លូវ​លេខ​២៧១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក។ ជនរងគ្រោះ​រងរបួស​ធ្ងន់ធ្ងរ​រលាត់ ក្បាលជង្គង់ និង​ត្រគៀក​ខាងឆ្វេង​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង ជាមួយ​ប្អូនប្រុស ត្រឡប់​មកពីដើរលេង​នៅ​កោះ​ពេជ្រ ក្នុង​គោលបំណង​ត្រឡប់ទៅផ្ទះ ពេល​ជិះ​មកដល់កន្លែងកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ​៤ នាក់​ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក​ហុងដាសេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៦​មួយគ្រឿង មាន​ស្លាក​លេខ ភ្នំពេញ 1FO-0535 និង​១​គ្រឿង​ទៀត គ្មាន​ស្លាក​លេខ បាន​ជិះ​មក​អែប​ទន្ទឹម​រួច​គ្នា ម្នាក់​បានធ្វើ​សកម្មភាពឆក់​កាបូបស្ពាយ​របស់​ជនរ​ង​គ្រោះ ដាច់​ខ្សែ​តែ​មិនបានៗ តែ​ទូរស័ព្ទ ណូគា​១គ្រឿង និង​លុយ​២០$ ជនរងគ្រោះ​បាន​ធ្លាក់​ពីលើ​ម៉ូតូ ដួល​រីឯ​ជនសង្ស័យ​២​នាក់ ជិះម៉ូតូ​១​គ្រឿង​ដែល​គ្មាន​ស្លាក​លេខ​បាន​ជិះ​គេច​​ទៅ​ដួល​នៅមុខ​ក្លឹប​ប្លូ​ផាក​ផ្លូវ​លេខ​២៦១ ក្រុមទី​១១​ភូមិ​៣ សង្កាត់​បឹង​សាឡាង ចាប់បាន​ម្នាក់ និង​ម្នាក់ទៀត​គេចខ្លួនបាត់ ។​

​ចំណែក ជនសង្ស័យ​២​នាក់​ទៀត បាន​ជិះ​ម៉ូតូ​រត់គេច​ដែរ​ដោយ មាន​ប្អូន​ជនរងគ្រោះដេញ តាម​ពីក្រោយ ប៉ុន្តែ​នៅពេល​ទៅដល់​ចំណុច​ផ្លូវ​ទេព​ផន​កែង និង​ផ្លូវ២៧១ ជនសង្ស័យ​បាន​ជ្រុល ទៅបុក​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​ដួល​ទៅមុខ​លែងរួច ក៏នាំគ្នា​រត់គេចខ្លួន បាត់អស់​ទៅ​។ ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​យកទៅ​សួរនាំ នៅអធិការដ្ឋាន​នគរបាល ខណ្ឌទួលគោក ដើម្បី​ចាត់ការ​តាម​នីតិ​វ​ធី​៕​

ចោរឆក់​តាមផ្លូវ​៧​នាក់ ត្រូវ​នគរបាល​ខណ្ឌទួលគោក ដេញ​បង្ក្រាបបាន​៣​នាក់ ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ ព្រួត​វាយ​ស្ទើរ​ស្លាប់​

ចោរឆក់​តាមផ្លូវ​៧​នាក់ ត្រូវ​នគរបាល​ខណ្ឌទួលគោក ដេញ​បង្ក្រាបបាន​៣​នាក់ ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ ព្រួត​វាយ​ស្ទើរ​ស្លាប់​
ចោរឆក់​តាមផ្លូវ​៧​នាក់ ត្រូវ​នគរបាល​ខណ្ឌទួលគោក ដេញ​បង្ក្រាបបាន​៣​នាក់ ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ ព្រួត​វាយ​ស្ទើរ​ស្លាប់​

ចោរឆក់​តាមផ្លូវ​៧​នាក់ ត្រូវ​នគរបាល​ខណ្ឌទួលគោក ដេញ​បង្ក្រាបបាន​៣​នាក់ ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ ព្រួត​វាយ​ស្ទើរ​ស្លាប់​