មេ​ប៉ុស្តិ៍ ដែល​ដោះលែង​ជនសង្ស័យ ក្នុងករណី​ប៉ុន​ប៉ន​រំលោភ​សេពសន្ថវៈ​ ​ត្រូវបាន​ដក​បញ្ឈរជើង​

កោះកុង: លោក សំ ឃិត​វៀន ស្នងការ​នគរបាល​ខេត្តកោះកុង បាន​មានប្រសាសន៍ បញ្ជាក់ប្រាប់​គេហទំព័រ CEN ថា លោក​បាន​ដក​មេ​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋបាល ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ មក​បញ្ឈរជើង នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ហើយ ដើម្បី​ស៊ើបអង្កេត និង​ដំណើរការ​តាម​នីតិវិធី​។ មេ​ប៉ុស្តិ៍​នោះ បាន​ដោះលែង​ជនសង្ស័យ ដែល​ជាប់ចោទ​ក្នុង​សំណុំរឿង​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​។​
​    ​
​លោកស្នងការ ក៏បាន​ឲ្យ​ដឹង​បន្ថែមថា ចំពោះ​ករណី​ជនសង្ស័យ ដែល​បាន​រត់គេចខ្លួន​នោះ លោក​ក៏បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ប៉ូលិស តាម​ចាប់ខ្លួន​ផងដែរ ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​
​    ​
​លោក​បាន​មានប្រសាសន៍​ដូចនេះ ក្រោយពី​ស្រី្ត​រងគ្រោះ ឈ្មោះ សួង ច្រឹប អាយុ​
៣៥ ឆ្នាំ ដែលជា​ជនរងគ្រោះ ក្នុងករណី​ប៉ុន​ប៉ន​រំលោភ​មិនបាន​សម្រេច ដែល​បានកើត​
​កាលពី​យប់​ថ្ងៃទី​៣ មករា ឆ្នាំ​២០១៦ កន្លងទៅនេះ កំពុង​ស្វះ​ស្វែងរក​អន្តរាគមន៍​ពី​ម​ន្រី្ត​
​អង្គការសិទ្ធិមនុស្ស ឲ្យ​ជួយ​រក​យុ​តិ្ត​ធម៌ ក្រោយពី​ជនសង្ស័យ​ឈ្មោះ ភន តូ​ម ត្រូវបាន​លោក​ង៉ែត សារ៉ន មេ​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋបាល​ឃុំ​អណ្តូងទឹក បាន​ដោះលែង​ឲ្យ​រួចខ្លួន​។ ជន​នោះកំពុង​រត់គេចខ្លួន​។​
​    ​
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣​មករា ឆ្នាំ​២០១៦ វេលា​ម៉ោង ៨ យប់ នៅ​ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ មាន​ករណី​ប៉ុន​ប៉ន​រំលោភ​សេពសន្ថវៈ បានកើត​ឡើង បង្កដោយ​ជនសង្ស័យ ឈ្មោះ ភន តូ​ម​។​
​    ​
​ស្រី្ត​រងគ្រោះ បាន​រៀបរាប់​ឲ្យ​ដឹងថា ករណីនេះ ប្តី​គាត់​បាន​ចាប់​ជនសង្ស័យ​ប្រគល់​
​ឲ្យ​មេ​ប៉ុស្តិ៍ បន្ទាប់ពី​ហេតុការណ៍​ប៉ុនប៉ង​ចាប់រំលោភ​សេពសន្ថវៈ​លើ​រូបគាត់ បានកើត​ឡើង​។​​ប៉ុន្តែ​លោក​មេ​ប៉ុស្តិ៍ ពុំបាន​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ឡើយ បែរជា​ធើ្វ​ការសម្រុះសម្រួល​​រួច​ដោះលែង​ជនសង្ស័យឲ្យ​គេចខ្លួន​ទៅវិញ​។​
​    ​
​ជនរងគ្រោះ បាន​រៀបរាប់​ឲ្យ​ដឹង​បន្ថែមថា ក្រោយពី​ការដោះលែង​ជនសង្ស័យ​
​នៅ​យប់កើតហេតុ លុះដល់​ព្រឹក​ឡើង​ថ្ងៃទី​៤​មករា ឆ្នាំ​២០១៦ លោក ង៉ែត សារ៉ន មេ​ប៉ុស្តិ៍​អណ្តូងទឹក បាន​ទូរស័ព្ទ​មក​ប្តី​គាត់ ទារលុយ​ចំនួន​ដប់​ម៉ឺន​រៀល​ថែមទៀត ដើម្បី​យកទៅ​តាម​ចាប់​ជនសង្ស័យ តែ​ប្តី​នាង​អត់លុយ ​ឲ្យ​តែ​ប្រាំមួយ​ម៉ឺន​រៀល រួច​លោក​មេ​ប៉ុស្តិ៍បាន​យកទៅ​បាត់​ស្ងាត់ឈឹង​។ រីឯ​ជនសង្ស័យ ពុំ​អាច​ស្វែងរក​ចាប់​បានទេ​។​

​ឃើញ​ភាព​អ​យុ​តិ្ត​ធម៌​ដូចនេះហើយ ទើប​គាត់​មក​ដាក់ពាក្យ​ប្តឹង តាមរយៈ​ម​ន្រី្ត​សិទ្ធិមនុស្ស ដើម្បី​ឲ្យ​តុលាការ និង​លោកស្នងការ ជួយ​រក​យុ​តិ្ត​ធម៌​៕H/S

មេ​ប៉ុស្តិ៍ ដែល​ដោះលែង​ជនសង្ស័យ ក្នុងករណី​ប៉ុន​ប៉ន​រំលោភ​សេពសន្ថវៈ​ ​ត្រូវបាន​ដក​បញ្ឈរជើង​

​លោក​មេ​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋបាល​ឃុំ​អណ្តូងទឹក ដែល​ត្រូ​ដក​បញ្ឈរជើង

មេ​ប៉ុស្តិ៍ ដែល​ដោះលែង​ជនសង្ស័យ ក្នុងករណី​ប៉ុន​ប៉ន​រំលោភ​សេពសន្ថវៈ​ ​ត្រូវបាន​ដក​បញ្ឈរជើង​

​  

​ស្រី្ត​រងគ្រោះ ដែល​កំពុង​ស្វះ​ស្វែងរក​ការជួយ​អន្តរាគមន៍​ពី​ម​ន្រី្ត​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្ត​កោះកុង​

​    ​
​    ​