នគរបាល​សៀមរាប​ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ចាយលុយ​ក្លែងក្លាយ​ជាង​១​ម៉ឺន​ដុល្លារ​

សៀមរាប: កម្លាំង​នគរបាល​ព្រហ្ម​ទ័​ណ្ឌ កម្រិត​ស្រាល​បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់ បន្ទាប់ពីរូបគេ​បាន​ទៅ​ទិញ​ទូរស័ព្ទ​ifone6 ពី​ហាង​ទូរស័ព្ទ មួយកន្លែង​ក្នុង ក្រុង​សៀមរាបហើយ​បាន​ចាយលុយ ដុល្លារ​ក្លែងក្លាយ​។​

​ការឃាត់ខ្លួន​នេះ​ធ្វើឡើង នៅវេលា​ម៉ោង​៤​និង​៣០​នាទី​រត​សៀ​ល ថ្ងៃទី​១២​ខែមករា ឆ្នាំ២០១៦​ក្នុង ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​

​នាយការិយាល័យ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាបលោក​វរសេនីយ៍ឯក ភឹង ច​ន្តា​រ៉េត​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា​៖ជនសង្ស័យ​​មានឈ្មោះ​LIU CHANG JIAN​ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​ជា ជនជាតិ​ចិនរស់នៅ​ខេត្ត​shandong បាន​ចូលមក​ស្នាក់ ខេត្តសៀមរាប កាលពី​ថ្ងៃទី ៩​ខែមករា​និងចេញដំណើរ​ទៅ វិញ​នៅ​ថ្ងៃទី​១៣ ក្នុង​សណ្ឋាគារ បា​រ៉ា​ឌី​អង្គរ​វិឡា​។

​ក្រោយពី​ឃាត់ខ្លួន កម្លាំង​របស់លោក​បាន​ដកហូត លុយ​ដុល្លារ​ក្លែងក្លាយ​នោះ បានចំនួន​១០១​សន្លឹក ស្មើនឹង​១០១០០​ដុល្លារ និង​ទូរស័ព្ទដៃ​ម៉ាក​ifone ចំនួន​៣​គ្រឿងនិង​ទូរស័ព្ទ ម៉ាក​សាំ​សុង​១​គ្រឿង​រួម​និង​វត្ថុតាង​មួយចំនួនទៀត​។​

​លោក​បន្តថា​៖​ដោយមាន​ការ សហការគ្នា​ល្អរ វាង​កម្លាំង​មូលដ្ឋាន​និង កម្លាំង​ជំនាញបានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​ជន​ជាតិចិន ដែល​បាន​ទិញ ទូរស័ព្ទម៉ាក​ifone6​ពី ហាង​មួយកន្លែង​នៅ ក្បែ​ស្តុ​បកោះ​កេរ្តិ៍ ដោយបាន​ចាយ លុយដុល្លារ​ក្លែងក្លាយ ចំនួន​១០១០០​ដុល្លារ ក្នុងនោះ​លុយ​សែន​២​សន្លឹក​នឹង លុយក្លែងក្លាយ​ចំនួន​៩៩​សន្លឹក​។​

 បច្ចុប្បន្ននេះ​កម្លាំង​នគរបាល​ជំនាញ​កំពុង​រៀបចំ សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រូបនេះនិង​វត្ថុតាង​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

នគរបាល​សៀមរាប​ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ចាយលុយ​ក្លែងក្លាយ​ជាង​១​ម៉ឺន​ដុល្លារ​