ជំនួបរវាងឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងរដ្ឋមន្រ្តី ហុងគ្រី បានចាប់ផ្តើម

ភ្នំពេញ៖ តាមការគ្រោងទុក នៅម៉ោង១០ ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នេះ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្តើមជំនួបពិភាក្សាជាមួយ លោក ពិទ័រ ហ្ស៊ីហ្សរតូ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មប្រទេសហុងគ្រី។

ក្នុងជំនួបនេះ ធ្វើឡើងខណៈប្រតិភូហុងគ្រី បានមកបំពេញទស្សនៈកិច្ចជាផ្លូវការនៅកម្ពុជា ក្នុងថ្ងៃទី១៣ និង១៤មករា នេះ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងជាប្រពៃណី ដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងប្រទេសទំាងពីរ៕

ជំនួបរវាងឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងរដ្ឋមន្រ្តី ហុងគ្រី បានចាប់ផ្តើម

ជំនួបរវាងឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងរដ្ឋមន្រ្តី ហុងគ្រី បានចាប់ផ្តើម