លោក ប៊ុន លើត អភិបាលខេត្តកោះកុង ចូលរួម ខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជម្នះ ៧មករា

កោះកុង៖ អភិបាលខេត្តកោះកុង លោក ប៊ុន លើត រួមនិងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុង នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ នេះ បានរួមគ្នា រំលឹកខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-០៧ មករា ២០១៦) ដែលជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋកម្ពុជា។

ក្នុងពិធីរំលឹកខួបលើកទី៣៧ នៃថ្ងៃជ័យជម្នះ ៧មករា ដែលប្រារព្ឋ នៅខេត្តកោះកុងនេះ គឺជាការរំលឹកខួប នូវថ្ងៃកំណើតទី២ នៃការរស់រានមានជីវិត របស់ ប្រជា ពលរដ្ឋខ្មែរនេះ គឺដើម្បីរំលឹក ដល់ ប្រជាពលរដ្ឋ ជាពិសេស ស្រទាប់យុវជន ឲ្យយល់ច្បាស់ ចងចាំជានិច្ច និង ដឹងគុណជានិច្ចនៃថ្ងៃ៧ មករា ១៩៧៩ និងស្នាដៃធំៗ ជាប្រវត្តិសាស្ត្រ ដែលគណបក្ស ប្រជាជនកម្ពុជា បាន សម្រេចជូនជាតិ និងមាតុភូមិតាំងពី ដំណាក់កាលសង្គ្រោះជាតិ រហូតមកដល់បច្ចុប្បន្ន និងប្ដេជ្ញាការពារ មិនឲ្យមានរបបនេះវិលមកជាលើកទី២។

ថ្ងៃរំដោះ ៧មករា១៩៧៩ របបដ៏យង់ឃ្នងនេះ ត្រូវបានផ្ដួលរំលំ ដោយសារ កម្លាំង មហាសាមគ្គី របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា គុណបំណាច់ ដ៏ធំធេងនេះ ប្រជាជន កម្ពុជា ចងចាំជានិច្ច និងមិនអាចបំភ្លេចបានឡើយ ថ្ងៃ៧មករា គឺជាថ្ងៃកំណើត ទី២ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មិនអាចបំភ្លេចបាន ដោយសារ មានថ្ងៃរំដោះ៧មករា ទើបប្រជាពលរដ្ឋកម្ពុជាយើង អាចរស់រានមាន ជីវិតឡើងវិញ និងមាន សេរីភាព រហូតមកដល់បច្ចុប្បន្ននេះ។ ទំាងមន្រ្តីរាជការ និងប្រជាពលរដ្ឋនៅទូទាំងខេត្តកោះកុង បានចាត់ទុកថា ស្មារតី៧មករា គឺជាស្មារតីអមត ស្ថិតនៅក្នុងជម្រៅចិត្ត របស់ប្រជាជនកម្ពុជាជាប់ជានិច្ច៕