មួយករណីទៀតហើយ! ក្មេងស្រីតូចម្នាក់ ធ្លាក់ពីលើជណ្តើរយន្ត ស្លាប់យ៉ាងអាណោចអាធម (មានវីដេអូ)

ចិន៖ ក្មេងស្រីតូច អាយុ ៣ឆ្នាំម្នាក់ បានធ្លាក់ពីលើជណ្តើរយន្ត ស្លាប់យ៉ាងអាណោចអាធម ខណៈដែលកំពុងលេង នៅផ្សារទំនើបមួយកន្លែង។

មួយករណីទៀតហើយ! ក្មេងស្រីតូចម្នាក់ ធ្លាក់ពីលើជណ្តើរយន្ត ស្លាប់យ៉ាងអាណោចអាធម (មានវីដេអូ)
ទិដ្ឋភាព ពេលដែលក្មេងស្រីទាំងនោះ កំពុងតែលេងលើជណ្តើរយន្ត

នេះគឺជាករណីចុងក្រោយបង្អស់មួយ ដែលបានកើតឡើងនៅក្នុងផ្សារទំនើបមួយកន្លែង នៅក្នុងទីក្រុង Kunming ប្រទេសចិន។ បើយោងតាមឃ្លីបវីដេអូ ពីកាមេរ៉ាដាក់ឃ្លាំមើល នៅកន្លែងកើតហេតុ បានឲ្យដឹងថា មានក្មេងស្រីពីរ ទៅបីនាក់ កំពុងតែលេងជុំវិញជណ្តើរយន្ត ជាន់ទី៤ នៃផ្សារទំនើបនោះ។ ក្នុងនោះមានក្មេងស្រីម្នាក់ បានតោងឡើងទៅលើបង្កាន់ដៃជណ្តើរយន្ត តែជាអកុសល នាងបាត់បង់ម្ចាស់ការ ក៏ធា្លក់ស្លាប់ យ៉ាងអាណោចអាធមតែម្តង។ យ៉ាងណាមិញ នៅក្នុងឃ្លីបវីដេអូនេះ ក៏ពុំបានឃើញពីវត្តមាន ម្តាយឪពុក របស់ក្មេងតូចរងគ្រោះ បង្ហាញខ្លួននៅកន្លែងកើតហេតុនោះដែរ។

គួរបញ្ជាក់ផងដែរថា នេះគឺជាករណីទី៣ហើយ នៃករណីគ្រោះថ្នាក់ជណ្តើរយន្ត សម្រាប់សប្តាហ៍ចុងក្រោយនេះ ដែលមានករណីមុនៗដូចជា បានបាត់បង់ម្រាមដៃ ដោយសារជណ្តើរយន្ត​ព្រោះឪពុកម្តាយកំពុងតែរវល់។​ ហើយករណីមួយទៀតគឺ ត្រូវបានជួយសង្រ្គោះ ពីការគៀបដៃចូលទៅក្នុងជណ្តើរយន្តទាន់ពេល។

ករណីទាំងអស់នេះ ជាសារជួយដាស់តឿន សំរាប់ឪពុកម្តាយគ្រប់រូប ឲ្យបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ក្នុងការនាំកូនតូចៗ ទៅកន្លែងដែលមានជណ្តើយន្ត ដើម្បីជៀសវាងមានគ្រោះថ្នាក់បែបនេះ កើតឡើង៕

តោះ! ចង់ដឹងថា យ៉ាងណានោះ សូមទស្សនាឃ្លីបខាងក្រោមទាំងអស់គ្នា៖

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត