ពេជ្រ សីហា ប៉ះថៃ រីឯសារឿន ច័ន្ទ ជួបឡាវធ្វើឲ្យ កក្រើកសង្វៀន SEATV នាព្រឹកថ្ងៃអាទិត្យ

ភ្នំពេញ៖ នៅក្នុងកម្មវិធី ប្រដាល់ក្បាច់គុន បុរាណខ្មែរ ជាលក្ខណៈ មិត្តភាពអន្តរជាតិ នៅលើសង្វៀន SEA-TV អ្នកប្រដាល់ជើង ខ្លាំងកម្ពុជា ២រូប ប៉ះជាមួយអ្នក ប្រដាល់ថៃ ២រូប ដូចគ្នានាព្រឹកថ្ងៃអាទិត្យទី១៦ ខែមករា ឆ្នាំ២០១៦ នេះ រួមមានអ្នកប្រដាល់ ពេជ្រ សីហា សមាគមកីឡាប្រដាល់ ក្រសួងការពារជាតិ និងអ្នកប្រដាល់ សារឿន ច័ន្ទ ក្លឹបសម្រែករាជសីហ៍។

អ្នកប្រដាល់ ពេជ្រ សីហា ជួបជាមួយអ្នកប្រដាល់ថៃ Phech Bunchoung ក្នុងទម្ងន់៦៩គីឡូក្រាម ខណៈអ្នកប្រដាល់សារឿន ច័ន្ទ អ្នកប្រដាល់ក្លឹបសម្រែក រាជសីហ៍ត្រូវជួបជាមួយ អ្នកប្រដាល់ឡាវ Soper Sam ក្នុងទម្ងន់ ៦០គ.ក្រ ។

តាមសំដីលោក ញៀន សុធី អ្នកគ្រប់គ្រងការ ប្រកួតបាននិយាយថា កីឡាករ Phech Bunchoung អ្នកប្រដាល់ថៃជើងខ្លំាង ដែលមានបទពិសោធន៍ លើសង្វៀន ៧៥ ដង គឺឈ្នះ ៦៥លើក ចាញ់ ១២លើក និងស្មើ ១លើក បើប្រៀបធៀបជាមួយសីហា គឺតិចជាងសីហា ៣៧ដង ដោយសីហាមានប្រវត្តិប្រកួតតែ ១១២ដង គឺឈ្នះ៩០ដង ចាញ់១៤ដង ស្មើ៥ដង ។ ពេជ្រ សីហា ប្រកួតជាមួយថៃជោគជាំហើយ គ្រាន់តែជួបប្រកួត ក្នុងស្រុកចំនួន ២៥នាក់ទៅហើយ វាយឈ្នះថៃ ១៦នាក់ ចាញ់ ៦នាក់ និងស្មើ៣នាក់ ។ សីហា ខ្លាំងកណ្តាប់ដៃ និងទាត់ តែបើជួបអាសន្ន ឬប៉ះដៃគូខ្លាំង គេក៏អាចវាយប្តូរកែងបានដែរ ។

សារឿន ច័ន្ទ អ្នកប្រដាល់ក្លឹបសម្រែករាជសីហ៍ ត្រូវជួបជាមួយអ្នកប្រដាល់ឡាវ Soper Sam ក្នុងទម្ងន់ ៦០គ.ក្រ ។ បើតាមលោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ SEA-TV ឲ្យដឹងនោះថា អ្នកប្រដាល់ឡាវ Soper Sam មិនជាខ្លាំងប៉ុន្មានទេ ព្រោះរូបគេមានពិសោធន៍ លើសង្វៀនច្រើនជាង សារឿន ច័ន្ទ ៣៥ដង អ្នកប្រដាល់ថៃរូប នេះធ្លាប់ប្រកួតបាន ១០៦លើក ឈ្នះ ៩៤លើក ចាញ់ ១០លើក និងស្មើ ២លើក ចំពោះសារឿន ច័ន្ទ អ្នកប្រដាល់កម្ពុជា ប្រកួតបានចំនួន ៧១ដង ឈ្នះ ៦១ដង ចាញ់ ៩ដង និងស្មើ ១ដង ។

សារឿន ច័ន្ទ ធ្លាប់ប្រកួតជាមួយថៃ ៩នាក់ ហើយកន្លងមក ដោយវាយឈ្នះថៃ ដោយពិន្ទុ ៥ដង និងវាយសន្លប់ ២ដង និងចាញ់ថៃ ២ដង ។ ការប្រកួតជាមួយថៃ លើកចុងក្រោយនេះ សារឿន ច័ន្ទ វាយឈ្នះ YorthThanong ដោយពិន្ទុ ក្នុងនាម ជាអ្នកប្រដាល់ដែលមាន កណ្តាប់ដៃលឿន រហ័ស និងខ្លាំងនោះ សារឿន ច័ន្ទ វាយមិនញញើតអ្នក ប្រដាល់ថៃនោះឡើយ ៕

ពេជ្រ សីហា ប៉ះថៃ រីឯសារឿន ច័ន្ទ ជួបឡាវធ្វើឲ្យ កក្រើកសង្វៀន SEATV នាព្រឹកថ្ងៃអាទិត្យ

ពេជ្រ សីហា ប៉ះថៃ រីឯសារឿន ច័ន្ទ ជួបឡាវធ្វើឲ្យ កក្រើកសង្វៀន SEATV នាព្រឹកថ្ងៃអាទិត្យ