BTS និង iKON វាយលុក​ចំណាត់ថ្នាក់​កំពូល​ៗ​លើ​តារាង​ចម្រៀង​ពិភពលោក Billboard

BTS និង iKON វាយលុក​ចំណាត់ថ្នាក់​កំពូល​ៗ​លើ​តារាង​ចម្រៀង​ពិភពលោក Billboard

មិន​ខុស​ពី​សប្ដាហ៍​មុន សប្ដាហ៍​នេះ​ក្រុម​ចម្រៀង​ K-pop ផ្នែក​បុរស​បាន​កាន់កាប់​តំណែង​កំពូល​ក្នុង​​តារាង​ចម្រៀង​អាមេរិក Billboard ក្នុង​ផ្នែក​អាល់ប៊ុម​​ពិភពលោក​ “World Album” សាជាថ្មី។

 

BTS និង iKON វាយលុក​ចំណាត់ថ្នាក់​កំពូល​ៗ​លើ​តារាង​ចម្រៀង​ពិភពលោក Billboard

 BTS

 

ក្រុម​ចម្រៀង BTS បាន​រក្សា​តំណែង​ចំណាត់ថ្នាក់​លេខ​មួយ​ ដូច​សប្ដាហ៍​មុន​ដដែល តាម​រយៈ​អាល់ប៊ុម “The Most Beautiful Moment in Life Pt.2”។ នេះ​ជា​លើក​ទី​៣ ហើយ​ដែល​អាល់ប៊ុម​នេះ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១។

 

អាល់ប៊ុម​​មួយ​ទៀត​របស់ BTS គឺ “Dark&Wild” ក៏​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១០ ដែរ​ក្នុង​សប្ដាហ៍​នេះ។​

 

សម្រាប់​ក្រុម​ចម្រៀង iKON ដែល​ជា​ក្រុម​ថ្មី​មក​ពី YG បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៦ តាម​រយៈ​អាល់ប៊ុម “Welcome Back” ខណៈ​ក្រុម​ចម្រៀង Seventeen ជាប់​លេខ​៩ តាម​រយៈ​អាល់ប៊ុម “Boys Be”។

 

ដោយ​ឡែក​នៅ ក្នុង​ផ្នែក “World Digital Songs” បទ​ចម្រៀង “Daddy” របស់​តារា​ជើង​ចាស់ PSY នៅ​តែ​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​ ២​ ដូច​សប្ដាហ៍​មុន​ៗ​ដែរ ៕​

 

BTS និង iKON វាយលុក​ចំណាត់ថ្នាក់​កំពូល​ៗ​លើ​តារាង​ចម្រៀង​ពិភពលោក Billboard

 iKON

BTS និង iKON វាយលុក​ចំណាត់ថ្នាក់​កំពូល​ៗ​លើ​តារាង​ចម្រៀង​ពិភពលោក Billboard

 

SEVENTEEN

 

ទស្សនា​បទ​ចម្រៀង​ល្បី​ៗ​ចុង​ក្រោយ​របស់​ក្រុម​ទាំង​៣៖​

BTS – Run

 

iKON – DUMB&DUMBER

 

SEVENTEEN – Mansae

 

ចុចអាន៖ឡូយ PSY តូច​ចេញ​វីដេអូ​រាំ​​លំនាំ​បទ “Daddy” របស់​ PSY ធំ

ចុចអាន៖ស្គាល់​តារា​កូរ៉េ​ច្រើន ដឹង​ក្រុម​ចម្រៀង​ប្រុស​ណា​រក្សា​ក្រុម​បាន​យូរ​ជាង​គេ​រហូត​ដល់​ឥលូវ

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ allkpop