ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានីភ្នំពេញ ៖ ម្ចាស់ផ្ទះ​ដក​កាំភ្លើង​អាកា​អា​មេ​ភ្ជង់​បុរស​ម្នាក់​ ពី​ក្នុងផ្ទះ​មក​ដោយ​ស្រែ​កថា​ ហែង​ចង់​ធ្វើ​ស្អី? ​ដោយ​ឃើញ​បុរស​មាឌធំ​ពាក់​ពួក​កាស់​នោះ​ មក​ឈប់​ម៉ូតូ​នៅ​មុខ​ផ្ទះ ​ហើយ​អើត​ឡឺម​ៗ​​ ម្ចាស់ផ្ទះ​គេ​សង្ស័យ​ ក៏​ដក​​កាំភ្លើង​ភ្ជង់​បង្ក​ឱ្យ​​មាន​ការ​​ភ្ញាក់ផ្អើល​ទាំង​​កណ្តាល​យប់​ ។

ហេតុការណ៍​នេះ​ កើត​ឡើង​កាលពី​​​វេលា​ម៉ោង​១២ ​និង​៣០​នាទីអធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​១៤ ​មករា ​​២០១៦ ស្ថិត​នៅ​ចំណុច​​កើត​ហេតុ​ផ្ទះ​​លេខ​87C ផ្លូវ​លេខ​384 ស្ថិត​ក្នុង​សង្កា​ក់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​ចំកា​មន ។

បុរស​មាឌធំ​ពាក់មួក​​កាស់​នេះ មានឈ្មោះខៀវ ម៉ៅ អះអាង​ថា​ ខ្លួន​ជា​កំលាំង​អ​វុ​ធ​ហត្ថ ។ តាម​ប្រភព​​ពី​ក​ន្លែ​កកើត​ហេតុ​​ឱ្យ​​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​ ម្ចាស់ផ្ទះ​កំពុង​តែ​ញាំ​អី​​នៅ​ក្នុងផ្ទះ ​បន្ទាប់​មក​ក៏​ឃើញ​បុរស​មាឌធំ​ម្នាក់​ពាក់មួក​កាស់​​ជិះ​ម៉ូតូ​ធំ​ម៉ាក​ណៃ​ហត ពណ៌​​ខ្មៅ ពាក់​ស្លាក​លេខ ខេ​មរ​ភូ​មិន​021.0510 ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៨៤​ ខណៈ​មក​ដល់​មុខ​ផ្ទះ​លេខ​87C​គាត់​ ក៏​បាន​ឈប់​ម៉ូតូ​នៅ​មុខ​ផ្ទះ​ រួច​អើត​ឡឺម​ៗ​ ម្ចាស់ផ្ទះ​គេ​សង្ស័យ​​ដោយ​គិត​ថា​ ម៉ោង​១២​កណ្តាល​យប់​មាន​មនុស្ស​ចម្លែក​​មក​​ឈប់​ពីមុខ​អើត​លើ​ម​បែប​នេះ​ គាត់​ក៏​គិត​ថា ​មិន​ស្រួល​រួច​ក៏​យក​កាំភ្លើង​ AK អា​មេ​ភ្ជង់​​ពី​ក្នុងផ្ទះ ​និង​ស្រែ​កថា ​ហែង​ចង់​ធ្វើ​ស្អី ។ បន្ទាប់​មក​ម្ចាស់ផ្ទះ​ក៏​នាំ​គ្នា​ចូល​ផ្ទះ​អស់​ទៅ ចំណែក​​បុរស​នោះ​ បាន​ស្រែក​តាម​វិទ្យុទាក់ទង​ប្រាប់​កម្លាំងអា​វុធ​ហត្ថ​ថា​ គេ​ដក​​កាំ​ភ្លើង​ភ្ជង់​​គាត់ ​ក៏​បង្ក​​​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​យប់ ​។

នៅ​ពេល​ដែល​កម្លាំង​អា​វុ​ធ​ហត្ថចុះ​​​ដល់​​កន្លែង​កើតហេតុ​ ដើម្បី​ធ្វើការ​អន្តរាគមន៍ តែ​ម្ចាស់ផ្ទះ​បាន​បិទ​ទ្វារ​​ចាក់សោអស់​​បាត់​ទៅ​ហើយ​ពេល​នោះ​កម្លាំងអា​វុ​ធ​ហត្ថ​បាន​និយាយ​ថា ​បើ​មិន​សុខចិត្ត​ទេ​ ចាំ​ស្អែក​មក​ប្តឹង​មក ​ព្រោះ​អី​ឡូ​វ​​ម៉ោង​១២​ ជិត​១​​ទៅ​ហើយ ​ណាមួយ​ម្ចាស់ផ្ទះ​គេ​បិទ​ទ្វារ​​អស់ហើយ​ គាត់​គ្មានសាក្សី​ដែល​អះអាង​ថា ​គាត់​ត្រូវ​បាន​គេ​ដក​កាំភ្លើង​ភ្ជង់​​នោះ​ទេ បន្ទាប់​មក​បុរស​នោះ​ក៏​បាន​ចេញពី​កន្លែង​កើល​ហេតុ​​បាត់​ ៕