ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

ក្លិប «​ចចក​» Leicester City ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​លំដាប់ថ្នាក់​លេខ​២​ក្នុង​តារាង​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស បាន​អនុញ្ញាត​ដល់​កីឡាករ Ben Chilwell ខ្សែការពារ​វ័យក្មេង​របស់​ខ្លួន​បន្ត​កុងត្រា​ថ្មី ខណៈ​កុងត្រា​ចាស់​នៅ​សល់​រយៈពេល​១៨​ខែ និង​ទទួល​ប្រាក់​ឈ្នួល​៨០០​ផោន​ក្នុង​មួ​យស​ប្ដា​ហ៍ ។

ទម្រង់​លេងរបស់​កីឡាករ​រូប​នេះ​ទទួល​ការ​ចាប់អារម្មណ៍​ពី​ក្លិប​Arsenal និង​Liverpool ពេល​លេង​FA Cup​ជុំ​ទី​៣​ដោយ​ជួយ​ក្លិប​Leicester City ស្មើ​ក្លិប Man City ២-២ កាលពី​ថ្ងៃ​ទី​១០ មក​រា ។ បច្ចុប្បន្ន​មាន​ក្លិប​ល្បី​ៗ​ជា​ច្រើន​ក្នុង​លី​ក​កំពូល​អង់គ្លេស​ដូច​ជា Arsenal ,Liverpool និង​Spars ជាដើម ដែល​ចាប់អារម្មណ៍​កីឡាករ​រូប​នេះ ៕