ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

Nemanja Vidic ខ្សែការពារ​ក្លិប Inter Milan ក្នុង​ក្របខ័ណ្ឌ​Calcio Serie A អីុ​តា​លី​បាន​សម្រេចចិត្ត​លុប​ចោល​កិច្ចសន្យា​ជាមួយ​ក្លិប​តាម​រយៈ​ការ​ព្រមព្រៀង​រវាង​ភាគី​ទាំង​២ ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ​អាច​ផ្លាស់​ចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន ក្រោយ​ពីរ​ងរ​បួស​ញឹកញាប់​មិន​បាន​ចូល​លេង​ក្នុង​រដូវ​កាល​នេះ ។

ខ្សែការពារ​អាយុ​៣៤​ឆ្នាំ​រូប​នេះ អាច​ផ្លាស់​ទៅ​លេង​ក្នុង​ក្របខ័ណ្ឌ Major League Soccer សហរដ្ឋអាមេរិក ទោះបីជា​មាន​ក្លិប​ជា​ច្រើន​ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស ចាប់អារម្មណ៍​ទាក់ទង​រូបគេ​ទៅ​ពង្រឹង​ក្លិប​ក៏​ដោយ ៕