មីយ៉ាន់ម៉ា បង្ហាញការ ព្រួយបារម្ភជាខ្លាំង ចំពោះការធ្វើតេស្តគ្រាប់បែក អ៊ីដ្រូសែនកូរ៉េខាងជើង

រ៉ង់ហ្គូន៖ យោងតាមសេចក្ដីថ្លែងការណ៍មួយ ចេញដោយក្រសួង ការបរទេសមីយ៉ាន់ម៉ា នៅ ព្រឹក ថ្ងៃព្រហស្បតិ៍ នេះ បានឲ្យដឹងថា រដ្ឋាភិបាលរបស់ខ្លួន សូមសម្តែងនូវក្តីព្រួយបារម្ភ យ៉ាង ខ្លាំងជុំវិញការធ្វើ តេស្តគ្រាប់បែក អ៊ីដ្រូសែន របស់ប្រទេសកូរ៉េខាងជើងកាលពីពេលថ្មីៗនេះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៦ នេះ ដោយដក ស្រង់ប្រភព ដដែលបន្ដទៀតថា ការធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរកាលពីថ្ងៃទី០៦ ខែ មករា កន្លងទៅនេះ បានរំលោភលើដំណោះស្រាយជាប្រព័ន្ធ របស់ក្រុមប្រឹក្សាសន្ដិសុខ នៃអង្គការសហប្រជាជាតិ និងសន្ធិសញ្ញា មិន រីកសាយអាវុធនុយក្លេអ៊ែរ រួមទាំងបានបង្កើន ភាពតានតឹង កាន់តែខ្លាំងនៅឧបទ្វីបកូរ៉េថែមទៀត។

គួរបញ្ជាក់ផងដែរថា ប្រទេសមីយ៉ាន់ម៉ា មិនដែលបង្ហាញពីការព្រួយបារម្ភ លើការធ្វើតេស្ត អាវុធនុយក្លេអ៊ែរកូរ៉េ ខាងជើងបែបនេះទេ បើទោះបីបណ្ដាប្រទេសមហាអំណាច ជាច្រើននៅ លើសកលលោក ព្រួយបារម្ភខ្លាំង ចំពោះបញ្ហានេះយ៉ាងណាក៏ដោយ។ ប្រការនេះ បានបង្ហាញ ឲ្យឃើញពីការឈានជើងរបស់មីយ៉ាន់ម៉ា មួយកម្រិត ក្នុងការចូលរួមដោះស្រាយ វិបត្តិនៅ ក្នុងតំបន់ ក្នុងនាមជារដ្ឋាភិបាលនៃប្រទេស ប្រជាធិបតេយ្យមួយ៕

មីយ៉ាន់ម៉ា បង្ហាញការ ព្រួយបារម្ភជាខ្លាំង ចំពោះការធ្វើតេស្តគ្រាប់បែក អ៊ីដ្រូសែនកូរ៉េខាងជើង

  • មីយ៉ាន់ម៉ា បង្ហាញការ ព្រួយបារម្ភជាខ្លាំង ចំពោះការធ្វើតេស្តគ្រាប់បែក អ៊ីដ្រូសែនកូរ៉េខាងជើង已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/01/14  Category:​អន្តរជាតិ