អូស្ត្រាលី៖ អ្នកដំណើរ កកស្ទះ ដោយសារ កប៉ាល់ដ៏ធំ ត្រូវខ្យល់បោក ឡើងច្រាំង

មែលប៊ន៖ អ្នកដំណើរជាច្រើនពាន់នាក់ ដែលគ្រោងធ្វើដំណើរតាមផ្លូវទឹកនោះ កំពុងជួបប្រទះ បញ្ហាធំ បន្ទាប់ពីនាវាដ៏ធំរបស់ពួកគេ ត្រូវបានខ្យល់ព្យុះបោកបក់ បណ្តាលឲ្យដាច់ខ្សែ សណ្តោង រួចរសាត់ទៅទើនៅលើឆ្នេរសមុទ្រតែម្តង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ ២០១៦។

កាលពីម៉ោង ៦ លា្ងចថ្ងៃពុធ កន្លងទៅនេះ ខ្យល់ព្យុះកម្រិតស្រាល មួយដែលមានល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង បានវាយប្រហារចំកំពង់ផែ ទីក្រុងមែលប៊ន ហើយច្រកនាវា Spirit of Tasmania II ក៏បានទទួលរងការខូចខាតមួយចំនួនដែរ ក្នុងនោះ នាវាធំតូចមួយចំនួន បានដាច់ខ្សែ ដែលចងជាប់ផែ ហើយក៏ត្រូវខ្យល់បោក ទៅទើលើឆ្នេរតែម្តង។

ក្រុមសង្គ្រោះក្នុងហេតុការណ៍នោះ បានលើកឡើងថា “យើងកំពុងស្ថិតនៅក្នុង ចម្ងាយ ៨០ ម៉ែត្រពីឆ្នេរសមុទ្រ ដើម្បីត្រៀមប្រើនាវាសណ្តោង អូសនាវាធំ ដែលកំពុងទើលើច្រាំងនោះ ឲ្យចូលក្នុងទឹកសមុទ្រវិញ។”

យ៉ាងណាក៏ដោយ ក្រុមការងារផ្នែកជួសជុល បាននិងកំពុងបំពេញការងារយ៉ាងសកម្មនៅ ហ្នឹងកន្លែង កើតហេតុ ដើម្បីរំដោះរថយន្ត របស់អ្នកដំណើរ ចេញពីក្នុងនាវាដ៏ធំ ដែលកំពុង ទើលើច្រាំង។ នាវាខាងលើនេះ មានទំងន់ ២៨.០០០តោន ធ្វើដំណើរពីទីក្រុង មែលប៊ន ទៅកាន់ ទីក្រុងតាន់ស្មានៀន៕

អូស្ត្រាលី៖ អ្នកដំណើរ កកស្ទះ ដោយសារ កប៉ាល់ដ៏ធំ ត្រូវខ្យល់បោក ឡើងច្រាំង