កម្ពុជា​ប៉ះបា​រ៉ែ​ន​រសៀល​នេះ​នៅ Bangabadhu Gold Cup

​កីឡា​៖​ក្រោយរង​បរាជ័យ​ក្រោម​ថ្វី​ជើងម៉ា​ល់​ឌី​វ​ទាំង​មិន​អស់ចិត្ត​ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​ជួប​ប្រកួត​លើក​ទី​២​ជាមួយ​ក្រុម​បា​រ៉ែ​ន​នា វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​១៤ ខែមករា​នេះ នៃ​ពានរង្វាន់ Bangabadhu Gold Cup 2016 នៅ​កីឡដ្ឋាន Bangabadhu National Stadium នៅ​ប្រទេស​បង់​ក្លា​ដេ​ស​។​

​ក្រុម​ទាំង​ពីរបាន​ឆ្លងកាត់​មួយ​ប្រកួត​ដូចគ្នា​នៅ​ពូ​ល B ដោយ​ក្រុម U-23 បា​រ៉ែ​ន ទទួលបាន​១​ពិន្ទុ បន្ទាប់ពី​ស្មើ​ក្រុម​ម្ចាស់ផ្ទះ​បង់​ក្លា​ដេ​ស​១-១ ខណៈ​កម្ពុជា​មិនទាន់មាន​ពិន្ទុ​រាប់​នៅឡើយ​ទេ ក្រោយពេល​ចាញ់​ក្រុម​ជម្រើសជាតិ​ម៉ា​ល់​ឌី​វ​ដោយ​លទ្ធផល ៣-២​។ ការប្រកួត​នេះ​ពិតជា​សំខាន់​ខ្លាំងណាស់​សម្រាប់​ក្រុម​ទាំងពីរ​ដើម្បី បន្ត​ក្តីសង្ឃឹម​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជាពិសេស​ក្រុម​កម្ពុជា​ត្រូវការ​ពិន្ទុ​ជា​ចាំបាច់​៕

កម្ពុជា​ប៉ះបា​រ៉ែ​ន​រសៀល​នេះ​នៅ Bangabadhu Gold Cup
កម្ពុជា​ប៉ះបា​រ៉ែ​ន​រសៀល​នេះ​នៅ Bangabadhu Gold Cup