Jonjo Shelvey ផ្លាស់​មក Newcastle United ក្នុងតម្លៃ​១២​លាន​ផោន

​កីឡា​៖​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ​ផ្លូវការ​ក្លិប​សារិកា​ព្រៃ Newcastle United បាន​ឲ្យ​ដឹងថា ក្លិប​របស់ខ្លួន​បាន​ចុះហត្ថលេខា​ទិញយក​ខ្សែបម្រើ​របស់​ក្លិប​ក្ងាន​ព្រៃ Swansea City គឺ​កីឡាករ Jonjo Shelvey ក្នុងតម្លៃ​ពលកម្ម​ចំនួន​១២​លាន​ផោន​។

​    ​កីឡាករ​សញ្ជាតិ​អង់គ្លេស​វ័យ​២៣​ឆ្នាំ​រូបនេះ​ក៏​នឹង​ត្រៀម​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ក្នុងការ ចូលរួម​ជាមួយនឹង​ក្លិប​សារិកា​ព្រៃ Newcastle United រយៈពេល​៥​ឆ្នាំកន្លះ មានន័យថា​អតីត​កីឡាករ​របស់​ក្លិប​ហង្ស​ក្រហម Liverpool មួយ​នេះ​នឹងត្រូវ​លេង​ក្នុង​ពហុ​កីឡដ្ឋាន St James’Park រហូតដល់​ឆ្នាំ​២០២១​។

​    ​គួរ​បញ្ជាក់ដែរថា ខ្សែបម្រើ Jonjo Shelvey គឺជា​កីឡា​ករទី​២​ហើយ​សម្រាប់​ក្លិប Newcastle United នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ក្នុង​ខែមករា​នេះ បន្ទាប់ពី​កីឡាករ Henri Saivet គឺជា​ចំណូល​ដំបូង​គេ​ដែល​ត្រូវបាន​ក្លិប Newcastle United ទិញយក​មកពី​ក្លិប Bordeaux ៕  

Jonjo Shelvey ផ្លាស់​មក Newcastle United ក្នុងតម្លៃ​១២​លាន​ផោន