Wayne Rooney បំបែកកំណត់ត្រាមិត្តរួមក្រុមលើការ​ស៊ុត​បាល់​១១​ម៉ែត្រ​ចូល​ទី​

កីឡា​៖​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​របស់​ក្លិប​បិសាច​ក្រហម Manchester United កីឡាករ Wayne Rooney បាន​បំបែក​កំណត់ត្រា​លើ​ការ​ស៊ុត​បាល់​១១​ម៉ែត្រ​ចូល​ទី​បាន​ច្រើនជាង​អតីត​មិត្ត​រួម​ក្លិប​របស់ខ្លួន​សញ្ជាតិ​ហុ​ល្លង់​គឺ​ខ្សែប្រយុទ្ធ Ruud van Nistelrooy ក្នុង​ក្របខ័ណ្ឌ English Premier League​។​

​     កីឡាករ Wayne Rooney បាន​ក្លាយជា​អ្នករក​គ្រាប់​បាល់​ច្រើនជាងគេ​របស់​ក្លិប​បិសាច​ក្រហម Manchester United ពី​ការ​ស៊ុត​បាល់​១១​ម៉ែត្រ​បន្ទាប់ពី​អតីត​ខ្សែប្រយុទ្ធ Ruud van Nistelrooy ក្នុង​ក្របខ័ណ្ឌ English Premier League ក្រោយ​ពេលដែល Wayne Rooney រក​គ្រាប់​បាល់​ទី​១៩ អំឡុង​ពេលដែល​ខ្សែប្រយុទ្ធ​រូបនេះ​ស៊ុត​បាល់​១១​ម៉ែត្រ​ចូល​ទី​របស់​ក្លិប សារិកា​ព្រៃ Newcastle United ១​គ្រាប់​កាលពី​រាត្រី​ថ្ងៃ​អង្គារ ។

​    ​គួ​បញ្ជាក់ដែរថា ខ្សែប្រយុទ្ធ Wayne Rooney បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ដើមឆ្នាំ​២០១៦​នេះ បន្ទាប់ពី​រក​គ្រាប់​បាន​ចំនួន ៤​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន​៣​លើក​៕  

Wayne Rooney បំបែកកំណត់ត្រាមិត្តរួមក្រុមលើការ​ស៊ុត​បាល់​១១​ម៉ែត្រ​ចូល​ទី​