វិ​ប​សាយ​តុលាការ​ថៃ​ជាច្រើន​ត្រូវបាន​ក្រុម Anonymous វាយប្រហារ

បាងកក​៖​ក្រុម Hacker Anonymous បាន​វាយប្រហារ និង​បិទ​វិ​ប​សាយ​តុលាការ​ថៃ​ចំនួន ២៩៧ វិ​ប សាយ បន្ទាប់ពី​បាន​រកឃើញថា ក្រុម​តុលាការ​ថៃ​បាន​ប្រព្រឹត្ត​ទង្វើ​អយុត្តិធម៌​លើ​ជន​ដែល​មិនមែនជា​ជាតិ​សាសន៍​ខ្លួន ចំពោះ​ការសម្រេច​សាលក្រម​រឿងក្ដី​ឃាតកម្ម​នៅ​កោះ​តៅ​។ ទន្ទឹម​នោះ​ក្រុម​នេះ​បាន​គំរាមថា​នឹង​ចែកចាយ​ព័ត៌មាន​អំពី​សមាជិក​នៃ​តុលាការ​ថៃ​មួយចំនួន​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ផងដែរ​។

​ពួកគេ​បាន​សរសេ​ថា​៖​ក្រុម Anonymous  បាន​រកឃើញថា​ក្រុម​តុលាការ​ថៃ​បាន​ប្រព្រឹត្ត​ទង្វើ​អយុត្តិធម៌​ទៅ លើ​ជន​ដែល​មិនមែនជា​ជាតិ​សាសន៍​ថៃ​។ ពួកគេ​បាន​ប្រើប្រាស់​អ្នកទោស​ក្លែងក្លាយ និង​អ្នកទោស​បរទេស​សម្រាប់​កូនអុក​របស់ខ្លួន និង​ដើម្បី​ផលចំណេញ​ផ្នែក​នយោបាយ​។ ពួក​អ្នក​ត្រូវបាន​រកឃើញ​មាន​កំហុស​ដោយ​ក្រុម Anonymous ហើយ​ភាពយុត្តិធម៌​នឹង​ជា​អ្នកឈ្នះ​។​

​គួរ​បញ្ជាក់ថា កាលពី​ខែកញ្ញា​ឆ្នាំ​២០១៥ ជនជាតិ​អង់គ្លេស​ពីររូប​ត្រូវបាន​គេ​សម្លាប់ ហើយ​ជនជាតិ​ភូមា​ចំនួន​ពីររូប​ត្រូវបាន​តុលាការ​កាត់ទោស​ប្រហារជីវិត​កាលពី​ខែ​មុននេះ​ដោយសារ​ជាប់​ព័ន្ធ​នឹង​រឿងក្ដី​។ ក្រោយពី​ការកាត់ទោស​នេះ​មានមតិ​ជាច្រើន​បានលើកឡើង​ថា ជនជាតិ​ភូមា​ទាំងពីរ​រូបនោះ គឺជា​អ្នក​ទទួលកំហុស​ជំនួស​គេ​ប៉ុណ្ណោះ ដោយ​ពួកគេ​ត្រូវបាន​ក្រុមប៉ូលិស​ថៃ​បង្ខំ​ឲ្យ​ទទួលទោស​៕

វិ​ប​សាយ​តុលាការ​ថៃ​ជាច្រើន​ត្រូវបាន​ក្រុម Anonymous វាយប្រហារ