Man Utd ​ត្រៀម​​​៤៣​លាន​ដុល្លារ​ ទិញ​អ្នកចាំទី​វ័យ​​១៦​ឆ្នាំ ​ជំនួស​ De Gea


Man Utd ​ត្រៀម​​​៤៣​លាន​ដុល្លារ​ ទិញ​អ្នកចាំទី​វ័យ​​១៦​ឆ្នាំ ​ជំនួស​ De Gea

ក្លិប​បិសាច​ក្រហម​ Manchester United បាន​ត្រៀម​ប្រាក់​៣០​លាន​ផោន​ (ជាង​៤៣​លាន​ដុល្លារ) ដើម្បី​ទិញ​យក​អ្នកចាំទី​វ័យ​១៦​ឆ្នាំ​ Gianluigi Donnarumma របស់​ AC Milan ​នៅ​រដូវ​ក្ដៅ​ខាង​មុខ សម្រាប់​​ជំនួស​តំណែង​អ្នកចាំទី​ David de Gea។

 

Man Utd ​ត្រៀម​​​៤៣​លាន​ដុល្លារ​ ទិញ​អ្នកចាំទី​វ័យ​​១៦​ឆ្នាំ ​ជំនួស​ De Gea

 

Donnarumma បាន​ជាប់​​ជម្រើស​ដំបូង​នៅ​ San Siro ​រដូវ​កាល​នេះ និង​​ក្លាយ​ជា​អ្នកចាំទី​ក្មេង​បំផុត​ ដែល​ជាប់​១១​នាក់​ដំបូង​នៅ​ក្របខ័ណ្ឌ​ Serie A។ ​ទម្រង់​លេង​របស់​កីឡាករ​រូប​នេះ ត្រូវ​បាន​គេ​ប្រៀប​ទៅ​នឹង​អ្នកចាំទី​អ៊ីតាលី​​ជើង​ចាស់​ Gianluigi Buffon ផង​ដែរ។

 

Man Utd ​ត្រៀម​​​៤៣​លាន​ដុល្លារ​ ទិញ​អ្នកចាំទី​វ័យ​​១៦​ឆ្នាំ ​ជំនួស​ De Gea

 

​​បើ​តាម​ Sport Mediaset ​បាន​ឲ្យ​ដឹង​ថា Man Utd គ្រោង​នឹង​ដេញ​ថ្លៃ​៣០​លាន​ផោន​​​ក្រោយ​ចប់​រដូវ​កាល​នេះ ខណៈ​ដែល​បច្ចុប្បន្ន​​ក្លិប​កំពុង​តែ​​​​​តាម​ដាន​​មើល​ទម្រង់​លេង​របស់​កីឡាករ​អ៊ីតាលី​រូប​នេះ យ៉ាង​យក​ចិត្ត​ទុកដាក់។

 

បិសាច​ក្រហម​ នៅ​តែ​បារម្ភ​ខ្លាច​អ្នកចាំទី​ដៃ​ទី​១​បច្ចុប្បន្ន​ De Gea ​ចាក​ចេញ​ពី​ក្លិប​ ដែល​អាច​នឹង​ទៅ​ Real Madrid ដូច្នេះ​អ្នកចាំទី​​វ័យ​ក្មេង​ Donnarumma ​នឹង​អាច​ជា​កីឡាករ​ជំនួស​តំណែង​មួយ​នេះ​បាន​ ក្នុង​ពេល​អនាគត​ដ៏​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត៕

 

-ចុចអាន៖ ស្ងាត់ៗ Man Utd ត្រៀម​​៩៥​លាន​ដុល្លារ ​ទិញ​យក​​ Hazard

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ talksports