​ម៉ៅ​ ផល្លី​ ទម្លាយ​​មូល​ហេតុ​​៣​យ៉ាង​ខំប្រឹង​ ៥​ឆ្នាំ​​ដើម្បី​បំផុស​បាល់​ទាត់នៅ​កំពង់​ឆ្នាំង

​ម៉ៅ​ ផល្លី​ ទម្លាយ​​មូល​ហេតុ​​៣​យ៉ាង​ខំប្រឹង​ ៥​ឆ្នាំ​​ដើម្បី​បំផុស​បាល់​ទាត់នៅ​កំពង់​ឆ្នាំង

លោក ម៉ៅ ផល្លី អ្នក​រៀប​ចំ​កម្ម​វិធី​ប្រកួត​បាល់​ទាត់​​យុវជន​ស្ម័គ្រចិត្ត​ស្រុក​បរិបូរណ៍​ខេត្ត​កំពង់​ឆ្នាំង​បាន​ទម្លាយ​​មូលហេតុ​​របស់​ខ្លួន៣ យ៉ាង​​ដែល​ធ្វើ​ឲ្យ​លោក​ចំណាយ​ពេល​អស់​៥ឆ្នាំ បង្កើត​ការ​ប្រកួត​​ពាន​រង្វាន់​បាល់ទាត់ចំនួន ៥​លើក​គិត​មក​ដល់​​ថ្ងៃ​​នេះ។

 ​ម៉ៅ​ ផល្លី​ ទម្លាយ​​មូល​ហេតុ​​៣​យ៉ាង​ខំប្រឹង​ ៥​ឆ្នាំ​​ដើម្បី​បំផុស​បាល់​ទាត់នៅ​កំពង់​ឆ្នាំងលោក ម៉ៅ ផល្លី ​គាំទ្រ​​បឹង​កេត​ប្រកួត​ជាមួយ​​ Buriram ​នៅ​ថៃ​

 

លោក ម៉ៅ ផល្លី បាន​ឲ្យ​ដឹង​ថា ​មូល​ហេតុ​ទាំង​បី​គឺ៖​​

ទី១-​មួយ​​ចំណាយ​ការ​លះបង់​ខ្ពស់​​ដោយ​សារ​ចិត្ត​ស្រលាញ់​បាល់​ទាត់។
ទី​២-ចង់​អូស​ទាញ​​យុវជន​​​មក​លេង​កីឡា​ ដើម្បី​ជៀស​ឲ្យ​ឆ្ងាយ​ពី​អំពើ​អបាយមុខ​ផ្សេង​ៗ ពិសេស​គ្រឿង​ញៀន​​ ដែល​ធ្វើ​ឲ្យ​ស្រប​ នឹង​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​គឺ ភូមិ​ឃុំ​មាន​សុវត្ថិភាព។
ទី​៣-​ចូល​រួម​លើក​ស្ទួយ​កីឡា​ជាតិ​ និង​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​​ផ្នែក​បាល់​ទាត់​ សម្រាប់​សហគមន៍។

 

អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត​រូប​នេះ​​​សង្កត់​ធ្ងន់​ថា ​តាំង​ពី​បង្កើត​កម្ម​វិធី​នេះ​មក​ដល់​បច្ចុប្បន្ន​លោក​មិន​​ធ្លាប់​​ គេង​ចំណេញ​យក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ។ ​ទន្ទឹម​នឹង​នោះ​លោក​ក៏​មិន​ដែល​ អូស​ទាញ​យុវជន​​ពាក់ព័ន្ធ​រឿង​នយោបាយ​អ្វី​​នោះ​ដែរ។

 

​​​​​​​សម្រាប់​ស្នាដៃ​របស់​លោក​បង្កើត​ការ​ប្រកួត​ពាន​រង្វាន់​បាន​ចំនួន ៥​លើក​គឺ​​ពាន​អបអរ​បុណ្យ​ភ្ជុំបិណ្ឌ​ ​(ឆ្នាំ​២០១២)​ ពាន​យុវជន​ប្រឆាំង​គ្រឿងញៀន​អាយុ​ក្រោម ១៩​ឆ្នាំ​​​(​ឆ្នាំ​២០១៤) ពាន​យុវជន​ប្រឆាំង​គ្រឿងញៀន​ក្នុង​ឆ្នាំ​២០១៤ ពីរ​ដង និង​លើក​ទី៥ ពាន​រង្វាន់​​ ៧​មករា​ឆ្នាំ​២០១៥។ ​បច្ចុប្បន្ន​​​ស្រុក​របស់​លោក​មាន​ក្រុម​បាល់​ទាត់​ចំនួន​ ១០៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា
រូប​ថត​៖ ផ្ដល់​ឲ្យ​​​​