ក្លិប​៣​នៅ Premier League ដណ្ដើម​គ្នា​យក​ Vidic

ក្លិប​៣​នៅ Premier League ដណ្ដើម​គ្នា​យក​ Vidic

ក្រុម Inter Milan បាន​បញ្ចប់​កុងត្រា​អតីត​ខ្សែ​ការពារ​កណ្តាល Manchester United កីឡាករ Nemanja Vidic ក្រោយ​បង្ហាញ​ទម្រង់​លេង​មិន​សូវ​បាន​ល្អ​នៅ​ទឹកដី San Siro មួយ​រយៈ​កាល​កន្លង​មក។

 

ខ្សែ​ការពារ​វ័យ៣៤ឆ្នាំ បាន​ចូលរួម​ជាមួយ Inter កាល​ពី​អំឡុង​លោក Walter Mazzarri នៅដឹកនាំ ដោយ​បង្ហាញ​ខ្លួន​បាន​២៣ ប្រកួត​ក្នុង​រយៈ​ពេល​២ឆ្នាំ​កន្លងមក តែ​ចាប់​ពី​លោក Robert Mancini មក​កាន់​តំណែង Vidic ​​ភាគ​ច្រើន​ជា​កីឡាករ​បម្រុង។

 

ក្លិប​៣​នៅ Premier League ដណ្ដើម​គ្នា​យក​ Vidic

 

ព័ត៌មាន​នៃ​ត្រៀម​ការ​ចាកចេញ​របស់ Vidic ត្រូវ​ក្លិប​មួយ​ចំនួន​នៅ Premier League ចាប់​អារម្មណ៍​នាំ​យក​រូប​គេត្រឡប់​មក​កាន់​ទឹកដី​អង់គ្លេស​វិញ ដែល​ក្នុង​នោះ​រួមមាន៖

 

Liverpool

 

Liverpool ដែល​កំពុង​មាន​វិបត្តិ​របួស​ខ្សែ​ការពារ​ចំនួន​៤នាក់​បាន​ខ្ចី​ជើង​ខ្សែ​ការពារ Steven Caulker របស់ QPR កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ហើយ​​លោក Klopp បាន​សម្លឹង​ឃើញ​ Vidic ដែល​សំបូរ​បទ​ពិសោធន៍ មក​ម្នាក់​ទៀត​ដើម្បី​ជួយ​តំបន់​ការពារ។

 

Aston Villa

 

Villa ដែល​ចាប់​ផ្ដើម​រដូវកាល​យ៉ាង​ត្រដាបត្រដួស​កំពុង​ចង់​ពង្រឹង​ប្រព័ន្ធ​ការពារ​ឡើង​វិញ ដោយ​ក្លិប​ចង់​បានកីឡាករ​ជើងចាស់ Vidic មក​សហការ​ជាមួយ​ខ្សែ​ការពារ​ដែល​មាន​ស្រាប់ Joleon Lescott។

 

Newcastle United

 

Newcastle នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​ហាក់​លេង​ល្អ​ឡើងវិញ ប៉ុន្តែ​លោក Steve McClaren នៅ​មិន​ទាន់សប្បាយ​ចិត្ត​ជាមួយ​ការ​លេង​របស់​ខ្សែ​ការពារ​នៅ​ឡើយ ហើយ​ការ​នាំ​យក​កីឡាករ​សញ្ជាតិ​ស៊ែប អាច​ជា​គោលដៅ​មួយ​របស់​គាត់។

 

ចាំ​មើល​ថា​តើ​ដំណើរ​បន្ទាប់​របស់​អតីត​ខ្សែ​ការពារ​ដ៏​រឹង​មាំ​របស់ Man Utd រូប​នេះ នៅ​ក្លឹប​ណា?

 

ចុចអាន៖ Bendtner ចង់​ចេញ​ពី Wolfsburg រក​ទ្រនំ​ថ្មី

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ caughtoffside