លោកតា​អាយុ​៧២​ឆ្នាំ ឡើងលើ​ដើម​ចារ បេះ​ផ្លែ​ត្នោត​ធ្លាក់​ស្លាប់​

កំពង់ស្ពឺ: លោកតា​អាយុ​៧២​ឆ្នាំ​ម្នាក់ បាន​ឡើងលើ​ដើម​ចារ ដើម្បី​កាប់​ផ្លែ​ត្នោត បាក់មែក​ធ្លាក់មកក្រោម បណ្តាល​ឲ្យ​ស្លាប់​។ ហេតុការណ៍​នេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​២​នឹង​២០​នាទី​រសៀល ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦​ស្ថិតក្នុង​ភូមិ​ទួល​សំណាង ឃុំ​វល្លិស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​លោកតា​ដែល​បាន​ធ្លាក់​ពីលើ​ដើម​ចារ​ស្លាប់​មានឈ្មោះ ម៉ែន ផាន អាយុ​៧២​ឆ្នាំ​រស់នៅក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​

​តាម​សាក្សី​បាន​និយាយថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ បាន​ឡើងដើម​ចារ​កំពស់​៥​ម៉ែត្រ ដើម្បី​បេះ​ផ្លែ​ត្នោត​គ៏​ត្រូវ​បាក់មែក​ចារ​ធ្លាក់​មក​ស្លាប់​ភា​មៗនៅនឹងកន្លែង​តែម្តង​។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​អន្តរាគមន៍ និង​ពិនិត្យ​លើ​ខ្លួនសាកសព រួច​បាន​ប្រគល់ជូន​ក្រុមគ្រួសារ សព​ទៅ​កូនចៅ​យកទៅ​ធ្វើ​​បុណ្យ​តាម​ប្រពៃណី​៕​

លោកតា​អាយុ​៧២​ឆ្នាំ ឡើងលើ​ដើម​ចារ បេះ​ផ្លែ​ត្នោត​ធ្លាក់​ស្លាប់​