ដេញ​វាយ​តាមផ្លូវ​មិន​អស់ចិត្ត តាម​វាយ​ដល់ផ្ទះ សង្ស័យ​ជា​ករណី​ដេញ​វាយ​ប្លន់

ភ្នំពេញ: យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​បែក​មុខ​បែក​មាត់ ដោយសារតែ​ត្រូវ​ជន​មិន​ស្គាល់មុខមួយក្រុម មាន​ទាំង​រថយន្ត និង​ម៉ូតូ បាន​ជិះ​ដេញ​បុក​និង​វាយ​តាមផ្លូវ ហើយមិន​អស់ចិត្ត​បានមក​វាយ​ដល់​មុខផ្ទះ​ថែមទៀត និង​យក​របស់របរ លុយ​អស់មួយចំនួន ដោយ​សង្ស័យថា​ជា​ករណី​ដេញតាម​វាយ​ប្លន់​។

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​នឹង​១០​នាទី​យប់ ថ្ងៃទី​១៣ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​សណ្ឋាគារ​វ៉ាស៊ីនតោន តាម​បណ្តោយ​ផ្លូវជាតិលេខ​៦ ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។​

​បើតាម​សម្តី​រៀបរាប់​ពី​ជនរងគ្រោះ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ រូបគេ​និងប្អូនប្រុស បាន​ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង មកពី​ស្ពាន​ជ្រោយចង្វារ​ជិះ​តាម​បណ្តោយផ្លូវជាតិ​លេខ​៦ បំណង​ត្រឡប់មកផ្ទះ​វិញ នៅ​កន្លែងកើតហេតុ​មុខផ្ទះជនរងគ្រោះ ខ​ណះ​បាន​ពាក់​កណ្តាលផ្លូវ​ស្រាប់​តែមាន​ជន​មិន​ស្គាល់មុខមួយក្រុម​ជិះ​រថយន្ត​ម៉ាក វី​ហ្គូ មកពី​ក្រោយ ហើយ​បាន​អែប​និង​បាន​ស្រែកជេររួច​គៀរ​អោយចូល​គៀន​តែ​ជនរងគ្រោះ​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​រត់ តែ​ត្រូវបានពួក​គេ​ជិះ​រថយន្ត​ដេញតាម​បុក និង​ម៉ូតូ​២​គ្រឿង​ទៀត ហើយ​ជនរងគ្រោះ​បានជិះ​មកដល់​ខាងមុខផ្ទះ​ទៅហើយ ក៏​ជនសង្ស័យ​បាន​ចុះ​ពីលើ​ម៉ូតូ​និង​រថយន្តប្រដាប់​ដោយ​ដុំថ្ម និង​ដុំ​ឈើ វាយ​មកលើ​ជនរងគ្រោះ​ម្នាក់ បណ្តាលអោយរងរបួស​យ៉ាងដំណំ និង​បាន​វាយកំទេច ខ្ទេច​ម៉ូតូ​មួយគ្រឿង​ថែមទៀតហើយ​យក​កាបូប ដែលមាន​លុយ​នៅ​ក្នុងនោះ​មួយចំនួន និង​អាយ​ផេ​តមួយគ្រឿង រួច​គេចខ្លួន​បាត់អស់ ។​

​ក្រោយមក​ទើ​ម​សមត្ថកិច្ច​មូលដ្ឋាន​បានមក​ដល់ និង​បាន​នាំ​ជនរងគ្រោះ​ទៅ​សួរនាំបន្ថែម​នៅ​បុ​ស្តិ៍​នគរបាល​ជ្រោយចង្វារ និង​ដាក់​ពាក្យបណ្តឹង​ដើម្បី​កំណត់​​មុខសញ្ញា​ក្រុម​ទាំងនោះ និង​ចាប់​យកមក​ផ្តន្ទាទោស​តាមច្បាប់ ៕​

ដេញ​វាយ​តាមផ្លូវ​មិន​អស់ចិត្ត តាម​វាយ​ដល់ផ្ទះ សង្ស័យ​ជា​ករណី​ដេញ​វាយ​ប្លន់

ដេញ​វាយ​តាមផ្លូវ​មិន​អស់ចិត្ត តាម​វាយ​ដល់ផ្ទះ សង្ស័យ​ជា​ករណី​ដេញ​វាយ​ប្លន់