នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ចូលរួម​បំពាក់​ស​ក្ដិ តែងតាំង ផ្លាស់ប្តូរ​មុខតំណែង​ ​ដល់​នគរបាល​ខេត្តបាត់ដំបង

បាត់ដំបង​:  លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេ​បញ្ជា ការ​នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ និង​ជា​តំណាងអោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ នា​ល្ងាច​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ បាន​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​តែងតាំង ផ្លាស់ប្តូរ​មុខតំណែង និង​បំពាក់​ឋានន្តរ​ស​ក្កិ ដល់​នាយ នាយរង និង​ពល​នគរបាល ទូទាំង​ខេត្តបាត់ដំបង មាន​ចំនួន ៥៥០ នាក់​។ ពិធី​នោះ​ក៏ មានការ​ចូលរួម​ពី​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​ផងដែរ​។​
​    ​
​ក្នុង​ឳ​កាស​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ  ក៏បាន​បញ្ជាក់ជូន​ពី​ព្រឹ​ត្ត​ការណ៍ សំខាន់ៗ​គួរអោយកត់សំគាល់ ដែល​កើតឡើង​ពេញ​មួយឆ្នាំ​២០១៥ ជូន​ដល់​នគរបាល ៥៥០ នាក់ និង​ភ្ញៀវ​ចូលរួម​បន្ថែមចំនួន ២០០​នាក់​។​

​លោក​សង្កត់ធ្ងន់ថា ព្រឹ​ត្ត​ការណ៍​នោះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​កងកម្លាំងប្រដាប់អាវុធ បាន​ថែ​រក្សាសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ​។​
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ការពារ​បូរណភាព​ទឹកដី​យ៉ាងរឹងមាំ អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ មានការ​កំណែរ​ទម្រង់​ស៊ី​ជំរៅ លើ​វិស័យ​រដ្ឋបាល​សាធារណៈ កងកម្លាំងប្រដាប់អាវុធ សេដ្ឋកិច្ច និង​ប្រព័ន្ធយុត្តិធម៌​។​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ សាលារៀន និង​វត្ត​អារាម យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់ដែរថា ឆ្នាំ​២០១៥ កន្លងទៅ កងកម្លាំង​នគរបាលជាតិ យើង​បាន​បង្ក្រាប​បទល្មើស ទទួលបាន​លទ្ធ​ល​ផ​ល្អជា​ពិសេស​បទឧក្រិដ្ឋ​ធំៗ ដែល​កើត ឡើង​មាន​ឥទ្ធិពល​ប៉ះពាល់​ដល់​វិស័យសេដ្ឋកិច្ច​នយោបាយ​សង្គមកិច្ច និង​សន្តិសុខ​ជាតិ ភាគច្រើន​ត្រូវបាន​យើង​បំបែក​សុំ​ណុំ​រឿង​ដោយបាន​បង្ក្រាប ជន​ប្រព្រឹត្ត​បទល្មើស ២.១៣៦ ករណី ឃាត់ខ្លួន ៥.០៣២ នាក់ ( បរទេស ១២៦​នាក់​) ក្នុងនោះ បង្ក្រាប​បទឧក្រិដ្ឋ ៤៩៤​ករណី ស្មើនឹង ៦៦​ភាគរយ នៃ​បទល្មើស និង​ស្រាវជ្រាវ​តាម​ចាប់​មុខសញ្ញា​តាម​សាលដីការ​របស់ តុលាការ​ចំនួន ១៥៨ ករណី ដើម្បី​ផ្តន្ទាទោស​សំខាន់ គឺ​ករណី​ប្លន់​និង​ករណី​រំលោភ​សេពសន្ថវៈ​ចំពោះ​បទល្មើស​ម​ជ្ឈឹ​ម​បង្ក្រាបបាន ១.៦៤២ ករណី ស្មើនឹង ៨៤ ភាគរយ​នៃ​បទល្មើស​។​
​    ​
​ដោយឡែក​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្នុង​ឆ្នាំ​កន្លងទៅ បានធ្វើអោយ​មានការ​កត់សម្គាល់ គឺ​មានការ​ទប់ស្កាត់បាន​ទាំងស្រុង​នៅ​ការប៉ុនប៉ង​យក​កម្ពុជា ជាទី​តាំង​ផលិត​គ្រឿងញៀន និង​លទ្ធផល​នៃ​ការស្រាវជ្រាវ​រកឃើញ​បណ្តា​ករណី​ធំៗ និង​មុខសញ្ញា​មេខ្លោង ព្រមទាំង​បំផ្លាញ​ដល់​ឫសគល់​។ ជា​លទ្ធផល​ការបង្ក្រាប​យើង​ចាប់ខ្លួន​ជនល្មើស ៥.០៣២ នាក់ ក្នុងនោះ មាន​ជនបរទេស ១២៦ នាក់ រាំងខ្ទប់​ការផលិត កាត់បន្ថយ​តាមផ្លូវ​អាកាស ការ​ចំរាញ​ប្រេង​ម្រះព្រៅ​។​
​    ​
​ដោយឡែក​ករណី​ចាប់ជំរិត តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត ត្រូវបាន​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បញ្ជាក់ថា នគរបាល​បាន​បង្ក្រាប​ករណី​ចាប់ជំរិត​តាម​អ៊ិន​ធើ​ណេ​ត និង​ចាប់ខ្លួន ជនជាតិ​ចិន​ចំនួន ១៩០ នាក់ ភាគច្រើន នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្តស្វាយរៀង​។
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​បន្តថា ចំពោះ​ករណី​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស កើតឡើង​ចំនួន ៤.៥៩៥ លើក លើ ៤.៨៤០ លើក ថយចុះ ៥​ភាគរយ ស្លាប់​មនុស្ស ២.២៦៥ នាក់ លើ ២.១៤៨ នាក់ របួស ៧.៥១០ នាក់ លើ ៨.០៥៧ នាក់​។ ជាការ​កត់សម្គាល់ ក្នុង​មួយថ្ងៃ មាន​មនុស្ស ៦​នាក់ បាន​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរ​។​
​    ​
​ក្នុង​ពិធី​តែងតាំង ផ្លាស់ប្តូរ​មុខតំណែង និង​បំពាក់​ឋានន្តរ​ស​ក្កិ ដល់​នាយ​នគរបាល​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​ឧបត្ថម​ដល់​មន្ត្រី​ចំនួន ៧០៥ នាក់ ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា​ចំនួន ១០ ម៉ឺន​រៀល​៕H/S

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ចូលរួម​បំពាក់​ស​ក្ដិ តែងតាំង ផ្លាស់ប្តូរ​មុខតំណែង​ ​ដល់​នគរបាល​ខេត្តបាត់ដំបង

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ចូលរួម​បំពាក់​ស​ក្ដិ តែងតាំង ផ្លាស់ប្តូរ​មុខតំណែង​ ​ដល់​នគរបាល​ខេត្តបាត់ដំបង

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ចូលរួម​បំពាក់​ស​ក្ដិ តែងតាំង ផ្លាស់ប្តូរ​មុខតំណែង​ ​ដល់​នគរបាល​ខេត្តបាត់ដំបង

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ចូលរួម​បំពាក់​ស​ក្ដិ តែងតាំង ផ្លាស់ប្តូរ​មុខតំណែង​ ​ដល់​នគរបាល​ខេត្តបាត់ដំបង