ក្រុមកម្មករ ហែ​ក្បួន​ពី​ខេត្តកំពង់ស្ពឺ មកសុំ​អន្តរាគមន៍​ពីស​ម្តេច​ហ៊ុនសែន ករណី​ចាប់​តំណាង​កម្មករ ៥ នាក់

ខេត្តកំពង់ស្ពឺ: សង់​ត្រា​ល ដែល​ធ្វើការ​ខាង​វិស័យ​ការងារ បាន​ឲ្យ​ដឹងថា ក្រោយពី​ការចរចា​ប្រមាណ​កន្លះ​ម៉ោង ចាប់ពី​ម៉ោង ៩ ដល់ ៩ និង ៣០ ព្រឹក ថ្ងៃទី​១៤​មករា​នេះ មិនបាន​សម្រេច​រវាង​ភាគី​តំណាង​កម្មករ តំណាង​សហជីព និង​មន្ត្រី​ក្រសួង​ការងារ ព្រះរាជអាជ្ញា មន្ទីរ​ពាក់ព័ន្ធ និង​តំណាង​សាលាខេត្ត រួចមក កម្មករ​ប្រមាណ​ជា ២០០ នាក់ បានសម្រេច​ចិត្ត​ធ្វើដំណើរ មកកាន់​ផ្ទះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រាជធានី​ភ្នំពេញ​។ ក្រុមកម្មករ​កាត់ដេរ​ទាំងនោះ ទាមទារ​ឲ្យ​តុលាការ ដោះលែង​តំណាង​កម្មករ ៥ នាក់ ដែល​ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​ថ្ងៃទី​១២​មករា​។​

​សង់​ត្រា​ល បាន​គូសបញ្ជាក់ថា ការចរចា​មិន​សម្រេច​រវាង​ភាគី​ទាំងសងខាង គឺ​ដោយសារតែ​ភាគី​សាលាខេត្ត ចង់យក​ចំនុច​ទាមទារ​ទាំង ៩​ចំនុច​របស់​កម្មករ​មក​និយាយ​មុន តែ​ភាគី​ខាង​សហ​ជិព និង​កម្មករ ចង់យក​ចំនុច​ការដោះលែង សមាជិក​ទាំង ៥​នាក់​របស់ខ្លួន​មុន​។​

​សូម​រម្លឹកថា ហេតុការណ៍​អំពើហិង្សា នៅមុខ​រោងចក្រ​កាត់ដេរ Agile Sweater នៅ​ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ នាំ​ឲ្យ​របួស​កម្មករ​ជាច្រើន​នាក់ ហើយ​ក្នុងពេលនោះ ប៉ូលិស​បាន​ចាប់ខ្លួន​តំណាង​សហជីព​របស់លោក​ប៉ាវ​ស៊ីណា ៥ នាក់​។ អ្នក​ទាំង ៥ នោះ ត្រូវបាន​តុលាការ ចោទប្រកាន់ និង​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ ពីបទ ញុះញង់ និង​បង្ក​ហិង្សា​៕​

ក្រុមកម្មករ ហែ​ក្បួន​ពី​ខេត្តកំពង់ស្ពឺ មកសុំ​អន្តរាគមន៍​ពីស​ម្តេច​ហ៊ុនសែន ករណី​ចាប់​តំណាង​កម្មករ ៥ នាក់

ក្រុមកម្មករ ហែ​ក្បួន​ពី​ខេត្តកំពង់ស្ពឺ មកសុំ​អន្តរាគមន៍​ពីស​ម្តេច​ហ៊ុនសែន ករណី​ចាប់​តំណាង​កម្មករ ៥ នាក់
ក្រុមកម្មកររោងចក្រកាត់ដេរ ហែក្បួនតវ៉ាពីខេត្តកំពង់ស្ពឺ មកកាន់រាជធានីភ្នំពេញ
( រូបភាព៖ សង់ត្រាល )