កម្លាំងចម្រុះ​ចុះបង្ក្រាប និង​ឃាត់ខ្លួន​ប្រុស​ស្រី​៩​នាក់ ទីតាំង​ផ្សេងគ្នា​

សៀមរាប: កម្លាំង​ការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​ការិយាល័យ នគរបាលព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​គរ​បា​ខេត្តសៀមរាប​​ដោយមាន​ការចូលរួម​សហការ​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​បានធ្វើ​ការឃាត់​ខ្លួនក្រុម​អ្នកប្រើប្រាស់​គ្រឿងញៀន​ចំនួន​៩​នាក់​នៅ​ទីតាំង​២​ផ្សេង​​គ្នា​។​

​ប្រតិបត្តិការ​ចុះបង្ក្រាប​និង​ឃាត់ ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ទាំ​៩​នាក់ នេះ​បាន​ធ្វើឡើងកាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​តាភុល​សង្កាត់​ស្វាយ​​ដង្គុំ ក្រុង​សៀមរាប ។

​ដោយ​ទី​តាំងទី​១​នៅ​បន្ទប់​ជួល សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦​នាក់​៖​ទី​១-ឈ្មោះ ហឿន រស្មី ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​១១ ទីលំនៅ​ភូមិដូនទាវ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ ទី​២-​ឈ្មោះ ជា ហេងភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ដឹក​ភ្ញៀវ​ទីលំនៅ​ភូមិ​សណ្ដាន់​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប។ ទី​៣-​ឈ្មោះ កែ​ល វណ្ណ​លីដា ភេទ​ស្រី អាយុ​២៧​ឆ្នាំ​មុខរបរ​គ្មាន​ទីលំនៅភូមិ​សាលាកន្សែង​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​ ។​ទី​៤-​ឈ្មោះ ម៉ុ​ន មករា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​លក់​ឥ​វ៉ាន់​ចាប់ហួយ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ស្វាយដង្គុំសង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ។ ទី​៥-​ឈ្មោះ ជេស វិបុល ភេទ​ប្រុស អាយុ១៦​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​៩ ទីលំនៅ​ភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប។​និង​ទី​៦-​ឈ្មោះ ឡុង កញ្ញា​ភេទ​ស្រី​អាយុ​២៧​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ស្វាយដង្គុំ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ។​

 ជនសង្ស័យ​ទាំង​៦​នាក់​នៅ​ចំពោះមុខ​សមត្ថកិច្ច​បាន​ឆ្លើយ​សារភាពថា​ពួកគេ​បានប្រើប្រាស់​គ្រឿងញៀន​ពិតមែន ។ បច្ចុប្បន្ន​ត្រូវបាន​កម្លាំង​ការិយាល័យ​​នគរបាល​ប្រឆាំង​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូនទៅ​មជ្ឈមណ្ឌល​កែប្រែ​អប់រំ​ផ្ដាច់​សារធាតុញៀន ។​

​ចំណែកឯ​ទីតាំង​ទី​២​នៅផ្ទះ​សំណាក់ សុខ ហង្ស​មាស សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យបាន​ចំនួន​៣​នាក់​ទី​១-​ឈ្មោះ ឈឿ​ម ពណ្ណរាយ ភេទ​ប្រុស អាយុ​២៨​ឆ្នាំមុខរបរ​ម្ចាស់​ផ្ទះសំណាក់ សុខ ហង្ស​មាស ស្ថិតនៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គុំក្រុង​សៀមរាប ឃាត់ខ្លួន​ម៉ោង​១២​និង​១០​ប្រើប្រាស់ ។ ទី​២-​ឈ្មោះ ស្រី ណា​រ៉ូភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាងកាត់សក់ ទីលំនៅ​ភូមិ​វាល សង្កាត់​សំបួរ ក្រុងសៀមរាប ឃាត់ខ្លួន​ម៉ោង​១២​និង​៤០​នាទី​ប្រើប្រាស់ ។ និង​ទី​៣-​ឈ្មោះ អឿន វិច្ឆិកាភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​លក់​ឥ​វ៉ាន់​ចាប់ហួយ ទីលំនៅ​ភូមិ​សាលាកន្សែងសង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ឃាត់ខ្លួន​ម៉ោង​១២​និង​៤០​នាទី​ប្រើប្រាស់ ។

​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​សមត្ថកិច្ច​យើង​ដកហូត​បាន​ឧបករណ៍​ឆ្នៃ​ជក់​គ្រឿងញៀនមួយចំនួន​និង​ទូរស័ព្ទដៃ​៣​គ្រឿង ។ ជនសង្ស័យ​ទាំង​៣​នាក់​នៅ​ចំពោះមុខសមត្ថកិច្ច​បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បាន​ប្រើប្រាស់​នូវ​សារធាតុញៀន​ពិតមែន​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​នគរ​បាប្រឆាំង​គ្រឿង​​ញៀន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធីច្បាប់​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦​នេះ ៕

កម្លាំងចម្រុះ​ចុះបង្ក្រាប និង​ឃាត់ខ្លួន​ប្រុស​ស្រី​៩​នាក់ ទីតាំង​ផ្សេងគ្នា​