អភិបាលរង ខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារ ចុះពង្រឹងកម្លាំងចម្រុះ ឈរជើងការពារ តំបន់ឡូត៍អភិរក្ស ធនធានជលផលចំនួន ៧កន្លែង

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ លោក ចេង ញ៉ាន់ អភិបាលរង ខេត្តកំពង់ឆ្នាំង បានចុះពង្រឹងកម្លាំងចម្រុះ ទាំងអស់ដែលបានឈរជើង ការពារតំបន់ឡូត៍អភិរក្ស ធនធានជលផល ចំនួន ៧កន្លែង នៅក្នុងខេត្តកំពង់ឆ្នាំង ហើយបាន ដាក់សញ្ញាសំគាល់ ដែនអភិរក្ស នៅចំណុចឡូត៍អភិរក្សលេខ៤ ស្ថិតក្នុងភូមិជ្រោយបបុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលមានការចូលរួមពី មន្ត្រីខណ្ឌរដ្ឋបាលជលផល និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទផងដែរ ដើម្បីថែរក្សាមច្ឆជាតិ និងលុបបំបាត់នូវបទល្មើស គ្រប់ប្រភេទក្នុងតំបន់អភិរក្ស ។

សូមបញ្ជាក់ថា ខេត្តកំពង់ឆ្នាំងមានដែននេសាទ មានបណ្តោយប្រវែង១១០គម លាតសន្ធឹងចាប់ ពីក្បាលកោះលង្វែក ស្រុកកំពង់ត្រឡាច រហូតដល់តំបន់ឆ្នុកទ្រូ ស្រុកបរិបូណ៌ ។ ក្រៅពីនេះភូមិសាស្ត្រ នៃព្រៃលិចទឹកមានមានទំហំជិត ៩ម៉ឺនហិកតា ដែលជាដែនជម្រកមច្ឆជាតិដ៏សំខាន់។ ក្នុងនោះព្រៃលិចទឹក ស្ថិតក្នុងតំបន់ការពារ មានទំហំសរុបជាង ៧ម៉ឺនហិកតា ដែលបច្ចុប្បន្នបានចែក ជាតំបន់អភិរក្ស ៧ឡូត៍ កន្លែងអភិរក្សជលផល របស់សហគមន៍មាន ៤១កន្លែង និងជម្រកត្រីសហគមន៍មាន ២៣កន្លែង។

លោក ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា យោងតាមអនុសាសន៍ ដ៍ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងទិវាមច្ឆជាតិកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងកន្លងទៅនេះ សម្តេចចង់អោយអ្នក មានកាតព្វកិច្ចទាំងអស់ រាប់ទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង៣ សមត្ថកិច្ចរដ្ឋបាលជលផល ប្រជាការពារ និងប្រជាពលរដ្ឋ ចូលរួមសហការទប់ស្កាត់ បទល្មើសនេសាទទាំងឡាយ ដែលកើតមានក្នុងដែនអភិរក្ស និងរក្សាឲ្យបាន នូវធនធានជលផលក្នុង តំបន់អភិរក្សគ្រប់កន្លែង ជាពិសេស គឺទប់ស្កាត់ការកាប់ បំផ្លាញតំបន់ព្រៃលិច ទឹកអោយបានគង់វង្ស។

លោក ចេង ញ៉ាន់ បានបន្តថា ប្រសិនបើលោករកឃើញថា អ្នកដែលមានភារកិច្ច ការពារដែនអភិរក្សបែរជា បង្កើតបទល្មើសក្នុងដែនអភិរក្ស ដែលខ្លួនទទួលខុសត្រូវនោះ នឹងត្រូវទទួលទោសតាមច្បាប់ គ្មានការអនុគ្រោះឡើយ៕