ប្រជុំបូកសរុបការងារ ឆ្នាំ២០១៥ និងលើកទិសដៅ អនុវត្តបន្តឆ្នាំ២០១៦ របស់ អ.ហ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ មន្ត្រីកងរាជអាវុធហត្ថ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ នេះបានលើកយក សកម្មភាពការងារ ឆ្នាំ២០១៥ និងលើកយកចំណុចខ្លាំង និងចំណុចខ្សោយ មកបង្ហាញដើម្បីអនុវត្តទិស ដៅជោគជ័យ នៅឆ្នាំ២០១៦ ។

នៅក្នុងកិច្ចប្រជុំបូក សរុបការងារនេះ បានប្រព្រឹត្តទៅក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការចូលរួម មេបញ្ជាការ មេបញ្ជាការរង តាមទិសស្រុក-ក្រុង ទាំង៨ និងមន្ទីរជំនាញ ក្នុងខេត្តកំពង់ឆ្នាំង  ។

លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានលើកឡើងសង្កត់ធ្ងន់ ដោយថ្លែងអោយដឹងថា ដោយអនុវត្តតាម អនុសាសន៍ និងការណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់អោយក្នុង ឱកាសបូកសរុប ប្រចាំ ឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ  មេបញ្ជាការ កងរាជអាវុធហត្ថ រូបនេះបានដាក់ទិសដៅដល់កម្លាំងអ.ហទាំងអស់ ១-បង្កា បង្រ្កាប សង្រ្គោះ ២-ពង្រឹងការងារ សន្តិសុខ (អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថភាព៩ចំណុច) ៣-ជួយធ្វិកិច្ចការងារជូនប្រជាពលរដ្ឋ ដូចជាច្រូតស្រូវ និងធ្វើផ្ទះសំបែងជាដើម ៤-យកចិត្តទុកដាក់លើជីវភាបរស់នៅរបស់ អ.ហ ពិសេសការហូបចុក និងជម្រកស្នាក់នៅ ៥-រក្សាសាមគ្គីភាពផ្ទៃក្នុងនិងសហការគ្រប់ស្ថាប័ន ៦-ហ្វឹកហ្វឺន ស្តីអំពីច្បាប់វិន័យកងទ័ព និងបច្ចេកទេសជំនាញ ។