ប្រមុខការទូតខ្មែរ នៅអូស្រ្តាលី និងណូវែលសេឡង់ ប្រកាសដាក់ខ្លួនបម្រើពលរដ្ឋ អស់ពីចិត្តពីថ្លើម

ភ្នំពេញ៖ ឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសអូស្រ្តាលី និង ណូវែលសេឡង់ លោក កុយ គួង បានថ្លែងអះអាងពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋកម្ពុជា ទាំងអស់ដែលកំពុងរស់នៅ និងសិក្សារៀនសូត្រនៅទីនោះ ឲ្យពីកម្លាំងកាយចិត្ត។

ថ្លែងនៅក្នុងបទសម្ភាសន៍ខ្លីមួយ ជាមួយមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០១៥ លោក កុយ គួង បានមានប្រសាសន៍ថា “មហិច្ឆតារបស់ខ្ញុំ ក្នុងការបម្រើជាតិ គឺធ្វើយ៉ាងណាឱ្យប្រជាជនយើង ពេញចិត្ត សប្បាយចិត្តនឹងសេវារបស់យើង”។

ការអត្ថាធិប្បាយរបស់លោកទូតរូបនេះ បានធ្វើឡើងបន្ទាប់ពីប្រសាសន៍ណែនាំពីសំណាក់សំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កំពុងគ្រប់គ្រងអំណាច បានថ្លែងនៅក្នុងសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៣៩ គណបក្សប្រជាជកម្ពុជា នាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកោះពេជ្រ។ សម្តេចតេជោ បានក្រើនរំលឹកឲ្យគ្រប់មន្រ្តីការទូតទាំងអស់របស់កម្ពុជា ដែលកំពុងបេសកកម្ម នៅក្រៅបរទេស ត្រូវយកចិត្តដាក់បម្រើប្រជាពលរដ្ឋ ឲ្យបានសកម្មថែមមួយកម្រិតទៀត។

បើតាមលោកទូត ប្រជាពលរដ្ឋនិងសិស្សនិស្សិតកម្ពុជា ប្រមាណ៤០.០០០នាក់កំពុងរស់នៅនិងសិក្សា នៅប្រទេសអូស្រ្តាលី។

លោកឯកអគ្គរាជទូត ដែលធ្លាប់បម្រើការងារ ជាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការការបរទេសកម្ពុជា ពីឆ្នាំ២០០៨ ដល់២០១៥នោះ បានសរសេរនៅក្នុងសុន្ទរកថាស្វាគមន៍របស់លោក ដែលត្រូវបានផ្សព្វផ្សាយនៅគេហទំព័រស្ថានទូតកម្ពុជា ប្រចាំអូស្រ្តាលី-ណូវែលសេឡង់ថា “មុនចាកចេញពីមាតុប្រទេស មកបំពេញការងារនៅទីនេះ ថ្នាក់ដឹកនាំរបស់យើង មានព្រះមហាក្សត្រ សម្តេចប្រធានរដ្ឋសភា  សម្តេចនាយករដ្ឋមន្រ្តី និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស បានផ្តាំផ្ញើនូវសេចក្តីសាកសួរសុខទុក្ខ...និងណែនាំខ្ញុំ ក្រៅពីការងារពង្រឹងពង្រីកការងារទូតទ្វេភាគី ត្រូវយកចិត្តទុកដាក់បំផុតការពារកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ជាតិយើង និងជួយសម្រួលការងារគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណា ឲ្យបងប្អូនខ្មែរយើងនៅទីនេះ មានភាពកក់ក្តៅ ទោះជាស្ថិតនៅឆ្ងាយពីមាតុប្រទេសក៏ដោយ ក៏មានតំណាងរាជរដ្ឋាភិបាលយើង ស្ថិតនៅជាមួយដែរ”។

ប្រមុខការទូតដែលភាពប៉ិនប្រសប់ និងភាពឈ្លាសវៃរូបនេះ បានបន្តទៀតថា “ខ្ញុំបានចេញសេចក្តីជូនដំណឹង ស្តីពីការបម្រើសេវាគ្រប់ប្រភេទ ដោយឥតគិតថ្លៃរបស់ស្ថានទូតដែលអាចធ្វើបាន ជូនបងប្អូនខ្មែរយើងទាំងអស់ ដែលកំពុងរស់នៅក្នុងប្រទេសអូស្រ្តាលី និងណូវែលសេឡង់ ជាពិសេសអាចទាក់ទងខ្ញុំបានដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទ (+៦១) ៤ ៦៩៣២ ៣៧៦៧ (+៦១) ២ ៦២៧៣ ៨០៦៤និង Email [email protected]

លោក កុយ គួង បានអំពាវនាវផងដែរថា “ខ្ញុំសូមបងប្អូនខ្មែរយើងទាំងអស់ ទាំងនៅក្នុងប្រទេសអូស្រ្តាលី និងណូវែលសេឡង់ រួបរូមគ្នាជាធ្លុងមួយ គឺជាតិខ្មែរតែមួយ ទោះស្ថិតក្នុងកាលៈទេសៈណា ទីណាក៏ដោយ ក៏ឈាមជ័រខ្មែរនៅតែជាខ្មែរដដែល។ ខ្មែររូបរួមគ្នាជាកម្លាំងតែមួយ នាំឲ្យខ្មែរកាន់តែខ្លាំង កាន់តែរឹងមាំ និងកាន់តែរីកចម្រើនបន្ថែមទៀត”៕