អ.ហខេត្តសៀមរាប ចាប់ជនសង្ស័យ ពីបទលួចកាត់ខ្សែក ប្លាកទីនទម្ងន់២ជី

ភ្នំពេញ ៖ កម្លាំងកង រាជអាវុធខេត្តសៀមរាប កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ ចាប់ខ្លួនជន សង្ស័យម្នាក់ ត្រង់ចំណុចអង្គរឃ្យុងយូ ភូមិនបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ពីបទលួចកាត់ ខ្សែកប្លាកទីនទម្ងន់ ២ជី ពីប្រជាពលរដ្ឋម្នាក់។

 យោងតាមមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នី សុភី អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួល ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង -ម៉ោង ៧ យប់ថ្ងៃទី១៣ មករា។

មន្ត្រីអ.ហ ដដែលបានបន្ថែមថា  ជនសង្ស័យ បានលួចកាត់ខ្សែកប្លាទីនទម្ងន់ ២ជី ពីជនរងគ្រោះ។ ប៉ុន្តែ រហូតមកដល់ពេលនេះមិនទាន់ដឹងអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។ បច្ចុប្បន្ន ជនល្មើស និងវត្ថុតាង រក្សាទុកនៅកងរាជអាហត្ថខេត្តសៀមរាប ដើម្បីកសាងសំណុំរឿងទៅសាលាដំបូង៕

អ.ហខេត្តសៀមរាប ចាប់ជនសង្ស័យ ពីបទលួចកាត់ខ្សែក ប្លាកទីនទម្ងន់២ជី

អ.ហខេត្តសៀមរាប ចាប់ជនសង្ស័យ ពីបទលួចកាត់ខ្សែក ប្លាកទីនទម្ងន់២ជី