រស់ សំអឿន បន្ដរួមរស់ជាមួយ បឹងកេតអង្គរ ១រដូវកាលទៀត

ភ្នំពេញ៖ ខ្សែបម្រើ-ការពារ ដ៏ឆ្នើមរបស់ក្រុម ជម្រើសជាតិកម្ពុជា រស់ សំអឿន បានសម្រេចចុះកិច្ចសន្យា បន្ដកុងត្រារួមរស់ជាមួយ ក្លឹបបឹងកេតអង្គរ ១រដូវកាលទៀត នៅក្នុងឆ្នាំ២០១៦នេះ ដើម្បីបន្ដយុទ្ធនាការ ចូលរួមប្រកួតពាន រង្វាន់ធំៗចំនួន ២ គឺពានរង្វាន់លីក កំពូលកម្ពុជា និងពាន Hun Sen Cup លើកទី១០ រដូវកាលថ្មីនេះ ។

ប្រភពព័ត៌មានពីក្លឹប បឹងកេតអង្គរបានឲ្យដឹងថា «បន្ទាប់ពីចរចាគ្នាជា ច្រើនសប្ដាហ៍រួចមក ខ្សែការពារឆ្វេង រស់ សំអឿន យល់ព្រមស៊ីញេ កិច្ចសន្យាថ្មីរយៈពេល មួយឆ្នាំទៀតជាមួយ ក្លិបបឹងកេតអង្គរ» ។ ការបន្ដកុងត្រានេះដែរ គឺជារឿងដ៏ល្អ សម្រាប់ក្លឹបបឹងកេតអង្គរ ដែលកំពុងតែមាន សក្ដានុពលស្រាប់ ។

គួរបញ្ជាក់ថា រស់ សំអឿន មានស្រុកកំណើត នៅខេត្តកណ្តាល ហើយគេបានចូលប្រឡូក ជាកីឡាករបាល់ទាត់ តាំងពីតូចមកម្ល៉េះ។ រហូតដល់ឆ្នាំ២០១១ សំអឿន បានរំកិលខ្លួន មកចូលរួមជាមួយក្របខ័ណ្ឌ លីកកំពូលរបស់កម្ពុជា ដោយលេងឲ្យក្រុមជើងទឹក (ឆ្លាមសមុទ្រ)។ នៅរដូវកាល ២០១៣ បន្ទាប់មកខ្សែការពារវ័យ ២២ឆ្នាំរូបនេះបានផ្លាស់មក លេងបឹងកេតអង្គរវិញ រហូតមកទល់នឹងបច្ចុប្បន្ន ៕

រស់ សំអឿន បន្ដរួមរស់ជាមួយ បឹងកេតអង្គរ ១រដូវកាលទៀត

រស់ សំអឿន បន្ដរួមរស់ជាមួយ បឹងកេតអង្គរ ១រដូវកាលទៀត