ឈាន ហុង ,មឿន សុខហ៊ុច នាំគ្នាជួបថៃ នៅសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ

ភ្នំពេញ៖ អ្នកប្រដាល់ ឈាន ហុង មកពីសមាគមកីឡា ប្រដាល់ក្រសួង ការពារជាតិ ប្រកួតជាមួយកីឡាករថៃ A noukvath ប្រកួតគ្នាក្នុងប្រភេទ ទម្ងន់ ៦២គីឡូក្រាម ចំណែកអ្នកប្រដាល់ ជើងខ្លាំងកម្ពុជាអ្នកប្រដាល់ មឿន សុខហ៊ុច ក្លឹបពុទ្ធសេរីវង្សកីឡា ប៉ះអ្នកប្រដាល់ថៃ Thahan Ek នៅលើសង្វៀនSEATV នាពេលយប់ថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ ២០១៦ខាងមុខនេះ។

លោក ញាណ សុធី អ្នកផ្គូផ្គងប្រដាល់ ប្រចាំសង្វៀន SEATV ប្រាប់ឲ្យដឹងថា ឈាន ហុង ពេលជួបជាមួយ A Noukvath អ្នកប្រដាល់ថៃ ប្រហែលជាអាចជួប ការលំបាកហើយ ព្រោះថាអ្នកប្រដាល់ថៃរូបនេះ ជាជើងខ្លាំងនៅប្រទេសថៃ និងជាម្ចាស់ខ្សែក្រវាត់ថែមទៀត ។ តែយ៉ាងណា ឈាន ហុង បាននិយាយថា សម្រាប់រូបគេគ្មាន បញ្ហាអ្វីឡើយពីការ ឡើងសង្វៀនលើកនេះ ត្រូវតែប្រកួតទាំងអស់ឲ្យតែ ទម្ងន់ស្មើគ្នាគ្មានបញ្ហាអ្វីឡើយ ។ឈាន ហុង មានប្រវត្តិប្រកួតចំនួន៦៩ដង ក្នុងនោះឈ្នះ៥៧ដង ចាញ់១០ដង និងស្មើ២ដង ចំណែកកីឡាករ A Noukvath វិញគេមានកំណត់ត្រា ប្រវត្តិរហូតដល់៩៩ដងឯណោះ ដោយវាយឈ្នះ៨០ដង ចាញ់១៥ដង និងស្មើ៤ដង ។

ចំណែក ឈុន ហេង ជាអ្នកប្រដាល់ដែលមានភាព វ័យឆ្លាតក្នុងការប្រកួត ពោលគឺគេវាយមិន ចេះតែប្រើកម្លាំងទាំង អស់នោះទេ គឺគេប្រើកលល្បិច និងបច្ចេកទេស ។ កណ្ដាប់ដៃរបស់គេ វាយចេញរហ័សណាស់ ហើយជង្គង់គេក៏មាន ផ្លែល្អដែរហើយ ឈុនហេង ធ្លាប់ជួបអ្នកប្រដាល់ ថៃច្រើននាក់ហើយ ដោយវាយឈ្នះ និងចាញ់ ។ ឈុន ហេង ធ្លាប់តែស៊ីថៃផុយ តែមកប៉ះជាមួយ Sen Thanong រាងពិបាកបន្តិច ដោយសារអ្នកប្រដាល់ថៃរូបនេះ ជាម្ចាស់ខ្សែក្រវាត់ ហើយវាយចេញចូលរហ័ស លឿន ព្រមទាំងមានផ្លែល្អជាង ឈុន ហេង ទៅទៀត ទើបគេអាចយកឈ្នះ ឈុន ហេង ដោយផុយនោះ ។

ចំពោះ មឿន សុខហ៊ុច ជាអ្នកប្រដាល់ជើងខ្លាំង មួយរូបដែលមួយរយៈនេះ គេមិនដែលចាញ់អ្នក ប្រដាល់បរទេសឡើយ ។ គេមិនមែនជាអ្នកប្រដាល់ ល្អកែងមែន តែស្នៀតទាត់របស់គេល្អ និងរហ័សណាស់ទោះបីការ វាយចេញមានលក្ខណៈត្រង់ៗ មិនសូវមានកលល្បិចមែន តែគូប្រកួតលំបាកក្នុងការពារណាស់ ។ ចំពោះអ្នកប្រដាល់ថៃ Thahan Ek វិញគ្មាន នរណាដឹងថា គេមានសមត្ថភាពប៉ុណ្ណានោះទេ តែមន្ត្រីខាងផ្គូផ្គងនិយាយថា គេជាអ្នកប្រដាល់ដែលមានឈ្មោះបោះ សំឡេងគ្រាន់បើគេមាន សមត្ថភាពអាចលេងជាមួយ សុខហ៊ុច បានល្អមើល ។ សុខហ៊ុច មានប្រវត្តិប្រកួត ១១៤លើក ឈ្នះ៨៩ដង ចាញ់២១ដង និងស្មើ៤ដង រីឯ Thahan Ek មានប្រវត្តិប្រកួត ១២៧ដង ឈ្នះ១០៥ដង ចាញ់២០ដង និង ស្មើ២ដង ៕

ឈាន ហុង ,មឿន សុខហ៊ុច នាំគ្នាជួបថៃ នៅសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ

ឈាន ហុង ,មឿន សុខហ៊ុច នាំគ្នាជួបថៃ នៅសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ