ដឹង​តារា​ល្បី​ទាំង៧នាក់​នេះ អាយុ​ប៉ុន្មាន​ហើយ​​​អត់?

ដឹង​តារា​ល្បី​ទាំង៧នាក់​នេះ អាយុ​ប៉ុន្មាន​ហើយ​​​អត់?

លោក ព្រាប សុវត្ថិ   ខេមរៈ សិរីមន្ត  ខាន់ ជេមស៍  ខេម ឆាយ វីរៈយុទ្ធ ហេង ពិទូ និង ឆន សុវណ្ណារាជ សុទ្ធតែ​ជា​​តារា​ចម្រៀង​​ប្រុស​​​ល្បី​ឈ្មោះ​ជួរ​មុខ​ក្នុង​ប្រទេស​កម្ពុជា។ ទស្សនិកជន​បាន​ដឹង​ទេ​ថា គិត​ត្រឹម ឆ្នាំ២០១៦​នេះ ពួក​គាត់​អាយុ​ប៉ុន្មាន​ហើយ?

 

ដឹង​តារា​ល្បី​ទាំង៧នាក់​នេះ អាយុ​ប៉ុន្មាន​ហើយ​​​អត់?
១/ លោក ព្រាប សុវត្ថិ

 

លោក ព្រាប សុវត្ថិ មាន​ឈ្មោះ​ដើម ស្នាយ កើត​នៅ​ថ្ងៃ ២៧ កុម្ភៈ ១៩៧៦  ស្ថិត​ស្រុក​ស្អាង, ខេត្ត​កណ្ដាល។ លោក បាន​ចូល​សិល្បៈ​​ក្នុង​អំឡុង​ឆ្នាំ១៩៩៦ បច្ចុប្បន្ន​​មាន​វ័យ ៤០ឆ្នាំ ជា​តារា​ចម្រៀង​របស់​​ផលិតកម្ម រស្មី​ហង្ស​មាស។

 

ដឹង​តារា​ល្បី​ទាំង៧នាក់​នេះ អាយុ​ប៉ុន្មាន​ហើយ​​​អត់?

 

២/ ខេមរៈ សិរីមន្ត

លោក ខេមរៈ សិរីមន្ត មាន​ឈ្មោះ​ដើម ខែម ប៊ុន​ថៃ។កើត​នៅ​ថ្ងៃ​ទី​០៣ ខែ​វិច្ឆិកា ឆ្នាំ​១៩៨៦ នៅ​ខេត្ត​កំពង់ចាម។ លោក​បាន​ចូល​សិល្បៈ​​ក្នុង​អំឡុង ឆ្នាំ​២០០៤ បច្ចុប្បន្ន​​មាន​វ័យ ៣០ឆ្នាំ ជា​តារា​ចម្រៀង​របស់​​ផលិតកម្ម សាន់ដេ។

 

ដឹង​តារា​ល្បី​ទាំង៧នាក់​នេះ អាយុ​ប៉ុន្មាន​ហើយ​​​អត់?

 

 ៣/ ហេង ពិទូ

ហេង ពិទូ  គឺ​ជា​ឈ្មោះ​ពិត​តែម្ដង លោកកើត​នៅ​ឆ្នាំ ១៩៨១ ក្នុង​​រាជធានី​ភ្នំពេញ​។ លោក​បាន​ប្រឡូក​ចូល​ក្នុង​ពិភព​សិល្បៈ​ក្នុង​អំឡុង​ឆ្នាំ១៩៩៩ បច្ចុប្បន្ន​​មាន​វ័យ ៣៥ ឆ្នាំ ជា​តារា​ចម្រៀង​របស់​​ផលិតកម្ម សាន់ដេ។

 

ដឹង​តារា​ល្បី​ទាំង៧នាក់​នេះ អាយុ​ប៉ុន្មាន​ហើយ​​​អត់?

 

៤/ឆាយ វីរៈយុទ្ធ

លោក ឆាយ វិរៈយុទ្ធិ មាន​ឈ្មោះ​ដើម ឆាយ ចាន់ឆោម កើត​​នៅ​​ថ្ងៃ​ទី ១២ កញ្ញា ១៩៨៧ ស្ថិត​ក្នុង​ភូមិ ពោធិ​សាលា​ទី២ ឃុំ​ព្រែក​ក្របៅ ស្រុកកង​មាស ខេត្ត​កំពង់ចាម។ លោក​បាន​ឈាន​ចាប់​អាជីព​ជា​អ្នក​ចម្រៀង​​តាម​បៀហ្គាឌិន​ក្នុង​អំឡុង​ឆ្នាំ​២០០២  បច្ចុប្បន្ន​​មាន​វ័យ ២៩ ឆ្នាំ ជា​តារា​ចម្រៀង​របស់​​ផលិតកម្ម សាន់ដេ។

 

ដឹង​តារា​ល្បី​ទាំង៧នាក់​នេះ អាយុ​ប៉ុន្មាន​ហើយ​​​អត់?

 

៥/ ខាន់ ជេមស៍

លោក ខាន់ ជេមស៍ មាន​ដើម កើត​នៅ​ឆ្នាំ ១៩៨២ ស្ថិត​ក្នុង​ខេត្ត កំពត។ លោក​បាន​ឈាន​ចាប់​អាជីព​ជា​អ្នក​ចម្រៀង​​តាម​បៀហ្គាឌិន​ក្នុង​អំឡុង​ឆ្នាំ២០០២ បច្ចុប្បន្ន​​មាន​វ័យ ៣៤ ឆ្នាំ ជា​តារា​ចម្រៀង​របស់​​ផលិតកម្ម ​សាន់ដេ។

 

ដឹង​តារា​ល្បី​ទាំង៧នាក់​នេះ អាយុ​ប៉ុន្មាន​ហើយ​​​អត់?

 

៦/ ឆន សុវណ្ណារាជ

លោក ឆន សុវណ្ណារាជ មាន​ឈ្មោះ​ដើមឆន សុវណ្ណរ៉ា កើត​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​១៩៨៥ នៅ​ឯ​ខេត្ត​កំពង់ស្ពឺ។  លោក​បាន​ចូល​សិល្បៈ​​ក្នុង​អំឡុង ឆ្នាំ២០០៣ បច្ចុប្បន្ន​​មាន​វ័យ ៣១ ឆ្នាំ ជា​តារា​ចម្រៀង​របស់​​ផលិតកម្ម​រស្មី​ហង្សមាស។

 

ដឹង​តារា​ល្បី​ទាំង៧នាក់​នេះ អាយុ​ប៉ុន្មាន​ហើយ​​​អត់?

 

៧/ ខេម

លោក ខេម មាន​ឈ្មោះដើម ប៉ុន សុណារិន  កើត​នៅ​ថ្ងៃ​ទី ១៥ ឧសភា ឆ្នាំ ១៩៨៥ ស្ថិត​ក្នុង​ខេត្ត​ កំពង់​ឆ្នាំង។ លោក​បាន​ប្រឡូក​ចូល​ក្នុង​ពិភព​សិល្បៈ​ក្នុង​អំឡុង​ឆ្នាំ ២០០៧  បច្ចុប្បន្ន​​មាន​វ័យ ៣១ ឆ្នាំ ជា​តារា​ចម្រៀង​របស់​​ផលិតកម្ម ថោន។

 

ដឹង​តារា​ល្បី​ទាំង៧នាក់​នេះ អាយុ​ប៉ុន្មាន​ហើយ​​​អត់?

 

អត្ថបទ៖ ខុត សីហា