កំពូល​បុរស​​​បរិច្ចាគ​មេជីវិត​ ឥលូវ​ក្លាយ​ជា​ឪពុកក្មេង​ៗ​៨០០​នាក់


កំពូល​បុរស​​​បរិច្ចាគ​មេជីវិត​ ឥលូវ​ក្លាយ​ជា​ឪពុកក្មេង​ៗ​៨០០​នាក់

បុរស​​ជន​ជាតិ​អង់គ្លេស​​ម្នាក់ បាន​ធ្វើ​ឲ្យ​សារព័ត៌មាន​អង់គ្លេស​​ជា​ច្រើន​ចាប់​អារម្មណ៍ បន្ទាប់​ពី​ដឹង​​​ថា លោក​ជា​អ្នក​បរិច្ចាគ​​មេ​ជីវិត​ឈ្មោល​​ដាក់​លក់​តាម​អ៊ីនធឺណិត​​ អស់​រយៈ​ពេល​ ១៦​ឆ្នាំ។

 

កំពូល​បុរស​​​បរិច្ចាគ​មេជីវិត​ ឥលូវ​ក្លាយ​ជា​ឪពុកក្មេង​ៗ​៨០០​នាក់
 

តាម​សារព័ត៌មាន​អង់គ្លេស Mirror លោក Simon Watson​ វ័យ ៤១​ឆ្នាំ រហូត​មក​ដល់​ពេល​នេះ​ត្រូវ​គេ​ដឹង​ថា លោក​បាន​ក្លាយ​ជា​ឪពុក​ក្មេង​ៗ​​​ចំនួន​ ៨០០​នាក់​​ ដោយ​គិត​ជា​មធ្យម​គឺ​លោក​បាន​ក្លាយ​ជា​ប៉ា​របស់​ក្មេង​ៗ​​ម្ដង​ក្នុង​មួយ​សប្ដាហ៍។

 

តាម​រយៈ​ការ​ ​បរិច្ចាគ​​​​មេ​ជីវិត​ឈ្មោល​ ដាក់​ក្នុង​បំពង់​ដប​តូច​ៗ​ Simon បាន​​ដាក់​លក់​​វា​តាម​អ៊ីនធឺណិត​ក្នុង​តម្លៃ​ ៥០​ផោន (ប្រហែល​ ៧២​ដុល្លារ​អាមេរិក) ដោយ​គិត​ត្រឹម​រយៈ​ពេល​ថ្មី​​ៗ​នេះ លោក​បាន​ទទួល​​ប្រាក់​ពី​ការ​បរិច្ចាគ​មេ​ជីវិត​លក់​ ចំនួន​ ៤​ម៉ឺន​ផោន ដែល​ស្មើ​នឹង​ ៥៧ ៦២០ ដុល្លារ​។ ​Simon បាន​​ឲ្យ​ដឹង​ថា គាត់​បាន​ធ្វើ​វា​​អស់​រយៈ​ពេល​១៦​ឆ្នាំ​​មក​ហើយ ដែល​រឿង​នេះ​បាន​​​ធ្វើ​ឲ្យ​មនុស្ស​​ជា​ច្រើន​ភ្ញាក់​ផ្អើល​។

 

កំពូល​បុរស​​​បរិច្ចាគ​មេជីវិត​ ឥលូវ​ក្លាយ​ជា​ឪពុកក្មេង​ៗ​៨០០​នាក់
 

សព្វ​ថ្ងៃ បុរស​​​​បរិច្ចាគ​ទឹក​កាម​លក់ Simon មាន​កូន​បង្កើត​​បី​នាក់​​ ដែល​ជា​កូន​​របស់​លោក​និង​ភរិយា​មុន​និង​ក្រោយ​​​។ លោក Simon បាន​រៀប​ការ​ពីរ​ដង បន្ទាប់​ពី​មាន​កូន​ប្រុស​ពីរ​នាក់​​ជា​មួយ​ភរិយា​មុន​ ភរិយា​លោក​​ក៏​បាន​សុំ​លែង​លះ ក្រោយ​ដឹង​ថា​ Simon បរិច្ចាគ​មេ​ជីវិត​ឈ្មោល​លក់។ ក្រោយ​​មក​ ​ Simon បាន​រៀប​ការ​ជា​មួយ​ភរិយា​ក្រោយ​ និង​មាន​កូន​ស្រី​បង្កើត​អាយុ​១០​ឆ្នាំ​​ម្នាក់៕

 

កំពូល​បុរស​​​បរិច្ចាគ​មេជីវិត​ ឥលូវ​ក្លាយ​ជា​ឪពុកក្មេង​ៗ​៨០០​នាក់
 

លោក Simon និងភរិយាមុន
 

កំពូល​បុរស​​​បរិច្ចាគ​មេជីវិត​ ឥលូវ​ក្លាយ​ជា​ឪពុកក្មេង​ៗ​៨០០​នាក់
 

Simon និងកូនស្រីបង្កើត
 

ចុចអាន៖ លាប​ទឹកកាម​បុរស ​អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​ភ្លឺ​ថ្លា​មែន?

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ mirror​​​​​​​​​
​​