Business Forum 2016 វេទិកា​ផ្ដល់​គន្លឹះ​ធ្វើ​ជំនួញ​ជោគជ័យ


Business Forum 2016 វេទិកា​ផ្ដល់​គន្លឹះ​ធ្វើ​ជំនួញ​ជោគជ័យ

ក្រុម​និស្សិត International Business Club (IBC) របស់​វិទ្យាស្ថាន​ពាណិជ្ជកម្ម​ខេមអេដ (CamEd Business School) នឹង​រៀបចំ​សិក្ខា​សាលា “Business Forum 2016” ដែល​ផ្តោត​សំខាន់​លើ​ប្រធាន​បទ​ការធ្វើ​ជំនួញ​។ ព្រឹត្តិការណ៍​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៦ ចាប់​ពី​ម៉ោង១:៣០ រសៀល ដល់​ម៉ោង​៥:០០ ល្ងាច នៅ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​កម្ពុជា-កូរ៉េ (CKCC) ​ក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

 

កម្មវិធី​នេះ​ផ្តោត​លើ​ប្រធាន​បទ​ធំ៤​ពាក់ព័ន្ធ​នឹង​ការធ្វើ​ជំនួញ​គឺ គំនិត​ច្នៃប្រឌិត​ និង​ការ​បង្កើត​ថ្មី (Creativity and Innovation) របៀប​ចាប់ផ្តើម​ជំនួញ (How to start up a business) ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ (Financial management) និង​ការ​យក​ពន្ធ​អាករ (Taxation)​។

 

Business Forum 2016 វេទិកា​ផ្ដល់​គន្លឹះ​ធ្វើ​ជំនួញ​ជោគជ័យ

 

​វាគ្មិន​៤​រូប​​ដែល​នឹង​ចូលរួម​បកស្រាយ​ប្រធានបទ​ខាងលើ​នៅ​ក្នុង​សិក្ខាសាលា​នេះ មាន៖

 

– លោក Tomas Pokorny នាយក​ប្រតិ្តបត្តិ​ក្រុមហ៊ុន​លក់​ទំនិញ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក WorldBridgE Commerce (WBC) ​ប្រធានបទ «គំនិត​ឆ្នៃប្រឌិត និង​ការ​បង្កើត​ថ្មី»​

– លោក ចាង ប៊ុន​លាង ម្ចាស់​ហាង​កាហ្វេ BROWN ប្រធានបទ «ការ​ចាប់​ផ្ដើម​ជំនួញ»

– លោកស្រី ជុន សុថា​នី នាយក​ប្រតិបត្តិ​មីក្រូហិរញ្ញវត្ថុ First Finance ​ប្រធានបទ «ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ»

– លោក សុង កុសល នាយក​ក្រុមហ៊ុន Tax and Advisory Services និង​ជា​សាស្ត្រាចារ្យ​វិទ្យាស្ថាន​ខេមអេដ (CamEd Business School) ​ប្រធានបទ «ការ​យក​ពន្ធ​អាករ​»

 

កម្មវិធី​នេះ​បើក​ឲ្យ​មាន​ការ​ចូលរួម​ពី​សាធារណជន​ប្រមាណ ៥០០ នាក់ ដោយ​មាន​លក់​សំបុត្រ។

 

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​លេខ​ទូរសព្ទ៖
០៩២ ៤៧១ ៤៩២ / ០៩៨ ៨៦៩ ៧៨៨ / ០៩៧ ៤៩៣ ៣៣៧៨ ឬ​តាម​ទំព័រ Facebook International Business Club ៕

 

 

អត្ថបទ៖ ដៃគូ​សហការ