​រក​ឃើញ​លោក​តា​អាយុ​វែង​ជាង​គេ​បំផុត​ក្នុង​លោក ១៣១ឆ្នាំ​ ឯប្រពន្ធវិញ…

​រក​ឃើញ​លោក​តា​អាយុ​វែង​ជាង​គេ​បំផុត​ក្នុង​លោក ១៣១ឆ្នាំ​ ឯប្រពន្ធវិញ…

​​លោក​តា​ម្នាក់​ ​ត្រូវ​បាន​​មន្ត្រី​ប្រេស៊ីល​ ​​​អះអាង​ថា​​ជា​មនុស្សមាន​​អាយុវែង​ជាង​គេ​បំផុត​ក្នុង​លោក​គឺ ១៣១ឆ្នាំ ​និង​មាន​ប្រពន្ធ​អាយុ ៦២ឆ្នាំ គឺ​ប្អូន​លោកតា ៦៩ឆ្នាំ​។

 

​រក​ឃើញ​លោក​តា​អាយុ​វែង​ជាង​គេ​បំផុត​ក្នុង​លោក ១៣១ឆ្នាំ​ ឯប្រពន្ធវិញ…

 

​​​​មន្ត្រី​រូប​នោះ​​​​​ បាន​ចេញ​ផ្សាយ​រូបថត​លោក​តា Joao Coelho de Souza អម​ជា​មួយ​​សំបុត្រ​កំណើត​​ ​ដែល​បញ្ជាក់​ថា​លោក​តា​បាន​កើត​នៅ​ថ្ងៃ​ទី ១០មិនា ឆ្នាំ​១៨៨៤។

 

លោក​តា​មាន​កូន​ ៣នាក់ ​​​រស់​នៅ​ជាមួយ​ប្រពន្ធ​អាយុ ៦២ឆ្នាំ និង​ចៅ​ស្រី​អាយុ ១៦ឆ្នាំ។ ​កូន​ស្រី​ទាំង​៣នាក់ ​មាន​ម្នាក់​អាយុ ៣០​ឆ្នាំ ​មានន័យ​ថា លោកតា Joao ​​កើត​កូន​ស្រី​នេះ នៅ​អាយុ ១០១​ឆ្នាំ។

 

​​ការ​រក​ឃើញ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ​ កើត​ឡើង នៅ​ពេល​មន្ត្រី​មូលដ្ឋាន​ទៅកាន់​ផ្ទះ​លោក​តា ដើម្បី​រក​មើល​​ ប្រជាពលរដ្ឋ​ដែល​​អាច​ទទួល​​ប្រាក់​ខែ​ចូលនិវត្តន៍។​​

 

​លោក​ Kennedy Afonso ​ជា​មន្ត្រី​ចុះ​ទៅ​ផ្ទះ​លោក​​តាផ្ទាល់​ បាន​បង្ហោះ​រូប​ថត​​ ថត​ជាមួយ​លោក​តា បង្ហោះ​​នៅ​លើ​ទំព័រ​ Facebook ដោយ​​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ​ទទួលស្គាល់​អាយុ​លោក​តា និង​ចុះ​បញ្ជី​ចូល​កំណត់ត្រា​ពិភពលោក ​Guinness World Records។​​​​

ប្រសិន​បើ​​សំបុត្រ​កំណើត​​ពិត​ជា​ត្រឹម​ត្រូវ លោក​តា Joao នឹង​បំបែក​ឯកត្តកម្ម​ពិភពលោក ​អ្នក​​នៅ​រស់​មាន​អាយុ​វែង​ជាងគេ​បំផុត​ក្នុង​លោក​​ ជាក់​ជាមិន​ខាន​។ ​ក្នុង​សំបុត្រ​កំណើត​ លោក​តា​កើត​នៅ​ទីក្រុង Meruoca ភាគ​ឦសាន​រដ្ឋ Ceara ។ ឥឡូវ​ ​លោក​តា​រស់​នៅ​ភូមិ​មួយ​ ​នៅ​​ក្រុង Sena Medureira រដ្ឋ Acre ភាគ​ខាង​ពាយ័ព្យ​ ប្រទេស​ប្រេស៊ីល។​​

 

បច្ចុប្បន្ន​ Guinness ​​​​​​បាន​ចុះ​បញ្ជី​លោក​តា Yasutaro Koide ​អាយុ ១១២​ឆ្នាំ ជនជាតិ​ជប៉ុន​ ​ជា​មនុស្ស​​ចាស់​ជាង​គេ​បំផុត​ក្នុង​លោក។ ​ចំណែក​លោក​យាយ​ជន​ជាតិ​បារាំង Jeanne Calment ​ធ្លាប់​បាន​គ្រង​​កំណត់​ត្រា​​​​ តែ​បាន​ស្លាប់​នៅ​អាយុ ១២២​ឆ្នាំ ក្នុង​ឆ្នាំ​១៩៩៧៕

 

​រក​ឃើញ​លោក​តា​អាយុ​វែង​ជាង​គេ​បំផុត​ក្នុង​លោក ១៣១ឆ្នាំ​ ឯប្រពន្ធវិញ…

 

​រក​ឃើញ​លោក​តា​អាយុ​វែង​ជាង​គេ​បំផុត​ក្នុង​លោក ១៣១ឆ្នាំ​ ឯប្រពន្ធវិញ…

 

​រក​ឃើញ​លោក​តា​អាយុ​វែង​ជាង​គេ​បំផុត​ក្នុង​លោក ១៣១ឆ្នាំ​ ឯប្រពន្ធវិញ…

 

 

ចុចអាន៖ អ្នក​វិទ្យាសាស្ត្រ​អាមេរិក​រក​ឃើញ​ថ្នាំ​ ធ្វើ​ឲ្យ​រស់​ដល់​អាយុ១២០ឆ្នាំ

ចុចអាន៖ ប្រទេស​១០ ដែល​នឹង​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត ​​​ឆ្នាំ២០៥០

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖​​​ The Sun