សៀវភៅ ក្រម​ង៉ុយ និង ​បណ្តាំ “កុំដេកតែក្រ…” ត្រូវ​បាន​បោះពុម្ព​ឡើង​វិញ


សៀវភៅ ក្រម​ង៉ុយ និង ​បណ្តាំ “កុំដេកតែក្រ…” ត្រូវ​បាន​បោះពុម្ព​ឡើង​វិញ

“កើត​មក​ជា​មនុស្ស  ទាំង​ស្រី​ទាំងប្រុស  មិន​ដែល​ចេះឯង  បើ​ក្រ​ឱ្យ​មាន វិញ្ញាណ​ចេះក្រែង គិត​គ្រប់​កន្លែង កុំដេក​តែក្រ…” ជា​បណ្តាំ​របស់​អ្នក​ប្រាជ្ញ​វោហាសាស្រ្ត​ខែ្មរ​ដែល​បាន​ចងក្រង​នៅ​ក្នុងសៀវភៅ “ក្រមង៉ុយ” តាំងពី​ទសវត្ស​ឆ្នាំ១៩៣០ ត្រូវ​បាន​បោះពុម្ព​ផ្សព្វផ្សាយ​ឡើង​វិញ​ហើយ ដោយ​អ្នកកាសែត​ខ្មែរ​ជើងចាស់​មួយរូប ។

 
សៀវភៅ ក្រម​ង៉ុយ និង ​បណ្តាំ “កុំដេកតែក្រ…” ត្រូវ​បាន​បោះពុម្ព​ឡើង​វិញ

 

 

សៀវភៅ​ក្រមង៉ុយ មាន​កម្រាស់​ជាង ១០០ ទំព័រ ជាប្រភេទ​កំណាព្យ​កាព្យ​ឃ្លោង​ដ៏​ពិរោះរណ្តំ​បង្កប់​ដោយខ្លឹមសារ​អប់រំ ស្តីពី​ការ​រៀបចំជីវិត​ឲ្យ​បាន​ល្អប្រសើរ ការ​រើស​គូស្រករ​ជា​អនាគត និង​ពាក្យ​ទូន្មាន​ដល់​យុវជន មាតាបិតា និង​មន្រ្តីរាជការ ត្រូវបាន​លោក ពុយ គា រៀបរៀង​បោះពុម្ពផ្សាយ​ឡើងវិញ ដើម្បី​ចែកចាយ​ជូនសិស្ស និស្សិត​ក្រីក្រ និង ដាក់​នៅតាម​បណ្ណាល័យ និង​សាលា​រៀន​នានា ជាពិសេស​នៅតាម​ជនបទ និង​តំបន់ដាច់​ស្រយាល ។

 

ប៉ុនែ្ត​ដោយសារ​ចំនួន នៃការបោះពុម្ព និងចែកចាយ​មានកំណត់ លោក​អ្នក​ដែល​ពេញចិត្ត​និង​គាំទ្របិតា​កំណាព្យខែ្មរ ក្រម​ង៉ុយ អាច​ចូលរួម​បំពេញ​បន្ថែម​ជាមួយ លោក ពុយ គា តាមរយៈ​លេខទូរស័ព្ទ ០១២ ៩០៨ ៨៤០ ។

 

“កុំឆ្មើង​អាង​បុណ្យ ស្រដី​ឲ្យទន់ ពោល​ពាក្យ​ពិរោះ ខ្លួន​អ្នក​នឹងថ្កើង និង​ឡើង​សក្តិយស កុំឆ្លៀត​នាំ​ឈ្លោះ ញុះញង់​អ្នកធំ ។  កុំដៀល​អ្នកស្រែ ត្រកូល​ឯងខែ្មរ កុំ​ប្រែក្រឡាស់ ក្រឡេក​ឃើញ​គុណ ទន់​ខ្លួន​សំពះ កុំធ្វើ​អ្នកណាស់ កុំត្មះ​អ្នកក្រ…” នេះ​ជា​សម្រង់​វគ្គខ្លី​មួយ​របស់​បណ្តាំ​ក្រមង៉ុយ ៕

 
សៀវភៅ ក្រម​ង៉ុយ និង ​បណ្តាំ “កុំដេកតែក្រ…” ត្រូវ​បាន​បោះពុម្ព​ឡើង​វិញ

 

សៀវភៅ ក្រម​ង៉ុយ និង ​បណ្តាំ “កុំដេកតែក្រ…” ត្រូវ​បាន​បោះពុម្ព​ឡើង​វិញ

 

រូបថត៖ ផ្ដល់​ឲ្យ​