មិននឹកស្មានសោះ ស្លឹកក្រូចឆ្មាអាច​កម្ចាត់ក្លិនទ្វារមាស​យ៉ាងមាន​ប្រសិទ្ធិភាព

ហេតុអ្វីបាន​ជាទ្វារមាន​ក្លិនអាក្រក់? ស្ត្រី​ស្ទើតែទាំងអស់ត្រូវប្រឈម​នឹងបញ្ហានេះ នៅពេល​ដែលតំបន់​ទ្វារមាសរបស់ពួកគេ​មិន​បាន​សម្អាតរយៈពេល​យូរ ឬមាន​ការឆ្លងមេរោគ​ផ្សិត។
ម្យ៉ាងទៀត អ្នក​គួរតែចៀសវាងការប្រើប្រាស់ សារធាតុគីមី និងសាប៊ូក្រអូប​ ដើម្បី​សម្អាត​លើតំបន់​ទ្វារមាស ដោយសារតែ​ទ្វារមាសរបស់អ្នក​អាចធ្វើការ​សម្អាតដោយខ្លួនឯង។ ក៏ប៉ុន្តែ​អ្នក​អាចប្រើប្រាស់​វិធីសាស្ត្រធម្មជាតិមួយចំនួនសម្រាប់សម្អាត ហើយ​អាចរក្សាកម្រិត PH ជួយឲ្យ​ទ្វារមាស​មាន​សុខភាពល្អ និង​ស្អាត​ជានិច្ច។
 
មិននឹកស្មានសោះ ស្លឹកក្រូចឆ្មាអាច​កម្ចាត់ក្លិនទ្វារមាស​យ៉ាងមាន​ប្រសិទ្ធិភាព
ក្រូចឆ្មា
ក្រូចឆ្មា និងស្លឹករបស់វា​ គឺជា​ឱសថ​ដ៏ល្អ​បំផុត​សម្រាប់​បញ្ហា​សុខភាព ព្រោះ​វា​មាន​ឥទ្ធិពល​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លងមេរោគ។
តើ​ត្រូវប្រើដូចម្តេច?
ចូរ​យកស្លឹក​ក្រូចឆ្មា ១០សន្លឹក កិន​ឲ្យម៉ត់ ហើយ​ដាក់នៅក្នុងឆ្នាំងចាក់ទឹកបន្ថែមពីលើ។ ចម្អិន​ល្បាយ​នេះរហូតដល់​វា​ប្រែទៅជាពណ៌​បៃតងចាស់។ ចុងក្រោយ ច្រោះល្បាយនេះ ហើយ​ប្រើវាបន្ទាប់ពី​សីតុណ្ហាភាព​ចុះត្រជាក់។
ឥឡូវនេះ អ្នក​អាច​លាង​សម្អាត​ទ្វារមាស​ជាមួយនឹងទឹក​ដែលចម្រាញ់ចេញពីស្លឹក​ក្រូចឆ្មាបាន​ហើយ។ ក្លិន​ដែល​បង្កឡើងដោយសារតែ​ឆ្លងមេរោគផ្សិត និងបាក់តេរីត្រូវបាន​សម្លាប់​ដោយវត្តមាន​ភ្នាក់ងារប្រឆាំងនឹង​បាក់រី​នៅក្នុង​ក្រូចឆ្មា៕
ដោយ៖ Seng hong

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!