ផ្ទុះគ្រាប់បែក នៅហ្សាការតា បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់

ហ្សាការតា៖ មនុស្ស ២នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីគ្រាប់ បែកមួយចំនួន បានផ្ទុះ បន្តបន្ទាប់គ្នា នៅកណ្តាលរដ្ឋធានី ហ្សាការតា របស់ប្រទេស ឥណ្តូណេស៊ី កាលពី ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ ២០១៦។ នេះបើតាមការផ្សាយ របស់ ទីភ្នាក់ងារព័ត៌មាចិន ស៊ិនហួ។

ការផ្ទុះនោះ បានកើតឡើងនៅឯប៉ុស្តិ៍ប៉ូលិសក្បែរផ្សារទំនើប សារីណាហ៍ ដែលជាតំបន់ដ៏ មមាញឹកមួយនៅហ្សាការតា។ ក្នុងចំណោមជនរងគ្រោះ ដែលបានបាត់បង់ជិវិតនោះ ក៏មាន មន្ត្រីប៉ូលិសមួយរូបផងដែរ។

ភ្លាមៗក្រោយកើតហេតុ សន្តិសុខត្រូវបានរឹតបន្តឹង ហើយមេបញ្ជាការប៉ូលិស បានចេញបញ្ជា ឲ្យដាក់ពង្រាយកម្លាំង និង ក្រុមស៊ើបអង្កេត រកមូលហេតុពិតប្រាកដនៃការផ្ទុះ៕

ផ្ទុះគ្រាប់បែក នៅហ្សាការតា បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់