ចិន ជំទាស់ទៅលើហ្វីលីពីន "ប្រឆាំងនឹងការធ្វើតេស្ត ហោះហើរនៅលើលាន ដ្ឋានយន្តហោះថ្មី នៅតំបន់ជម្លោះ សមុទ្រចិនខាងត្បូង"

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ថា ចិន បានជំទាស់ ទៅលើការលើកឡើងរបស់ហ្វីលីពីន ដែលបានប្រឆាំងទៅនឹងការធ្វើតេស្តហោះហើរថ្មី ដែលជាលានដ្ឋាន យន្តហោះស្ថិតក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ។

យោងតាមការលើកឡើងរបស់លោក Hong Lei អ្នកនាំពាក្យមួយរូបមកពីក្រសួងការបរទេសចិន បានធ្វើ សន្និសីទ សារព័ត៌មានមួយឲ្យដឹងថា "ភាគីចិន រីករាយនឹងសេរីភាពសម្រាប់ការ ហោះហើរនៅលើដែន សមុទ្រចិនខាងត្បូង ព្រោះវាជាដែនដីនេះប្រទេសផ្សេងៗមិនបានធ្វើ" ។

លោក Hong បានលើកឡើងថា តំបន់ធម្មជាតិរបស់ចិន ដែលធ្វើតេស្តហោះហើរនោះ គឺឆ្ពោះទៅកាន់ ព្រលានយន្តហោះYongshu Jiao ជារឿងធម្មតា ទាំងបច្ចេកទេស និងស៊ីវិល ហើយការដាក់ឲ្យមានការ ហោះហើរនេះជាប្រយោជន៍សម្រាប់សាធារណៈ ។

ជុំវិញករណីនេះដែរ ចិន ក៏បានប្រាប់វិញថា សូមកុំឲ្យវិលទៅរករឿងប្រវត្តិសាស្ត្រធ្វើអ្វី ព្រោះតំបន់នោះមានសុខ សន្តិភាព និងស្ថិរភាពរួចទៅហើយ ។

គេបានដឹងថា កាលពីថ្ងៃចន្ទកន្លងទៅនេះ សមាជហ្វីលីពីន បានស្នើដល់រដ្ឋាភិបាលហ្វីលីពីន លើគម្រោងសិក្សា មួយដែលចំណាយថវិកាគ្រោងនឹងចាយអស់៣,២ពាន់លានដុល្លារ ស្មើនឹង ១៥០ពាន់លានប៉េសូ លម្អិតទៅលើថវិការយៈពេលវែង នៃផែនការចល័តយោធា និងរក្សាបានសុវត្ថិភាពដែលជាយុទ្ធសាស្ត្រ របស់ខ្លួននៅក្នុងតំបន់សមុទ្រចិនខាងត្បូងនោះ ៕