ក្លិប​៣​ក្នុង​ក្របខ័ណ្ឌ EPL ប្រជែង​ទិញ Nemanja Vidic

​កីឡា​៖​ក្លិប​នៅក្នុង​ក្របខ័ណ្ឌ Premier League បាន​នឹង​កំពុង​ប្រជែងគ្នា​តាម​ប្រមាញ់​កីឡាករ Nemanja Vidic បន្ទាប់ពី​ក្រុម Inter Milan របស់​អ៊ីតាលី​បានបញ្ចប់​កុងត្រា​​ខ្សែការពារ​កណ្តាល​រូបនេះ ក្រោយ​បង្ហាញ​ទម្រង់​លេង​មិនសូវ​បានល្អ​នៅ​ទឹកដី San Siro មួយ​រយៈកាល​កន្លងមក​។​

​តាម​ប្រភព​ដដែល​បន្តថា ព័ត៌មាន​នៃ​ត្រៀម​ការចាកចេញ​របស់​អតីត​ខ្សែការពារ Manchester United កីឡាករ Vidic ត្រូវ​ក្លិប​មួយចំនួន​នៅ Premier League ចាប់អារម្មណ៍​នាំយក​រូបគេ​ត្រឡប់​មកកាន់​ទឹកដី​អង់គ្លេស​វិញ ដែលមាន Liverpool, Aston Villa និង Newcastle United​។​

​គួរ​បញ្ជាក់ថា កីឡាករ​ខ្សែការពារ​សញ្ជាតិ​ស៊ែ​ប វ័យ​៣៤​ឆ្នាំ​រូបនេះ​បាន​ចូលរួម​ជាមួយ Inter កាលពី​អំឡុង​លោក Walter Mazzarri នៅ​ដឹកនាំ ដោយ​បង្ហាញខ្លួន​បាន​២៣ ប្រកួត​ក្នុង​រយៈពេល​២​ឆ្នាំកន្លងមក តែ​ចាប់ពី​លោក Robert Mancini មកកាន់​តំណែង Vidic ភាគច្រើន​ជា​កីឡាករ​បម្រុង​៕

ក្លិប​៣​ក្នុង​ក្របខ័ណ្ឌ EPL ប្រជែង​ទិញ Nemanja Vidic