មាស សុខ​សោភា ហ៊ាន​ដល់​ថ្នាក់​ហ្នឹង​ផង​!​

​ប្រភពព័ត៌មាន​បា​នប​ង្ហើ​ប​ឱ្យដឹងថា តារាចម្រៀង​សម្លេង​ផ្អែម​ត្រជាក់ មាស សុខ​សោភា បាន​ផ្លាស់​មក រស់នៅក្នុង​ផ្ទះ​ថ្មី​ដែលមាន​តម្លៃ​រហូតដល់​ទៅ​កន្លះ​លាន​ដុល្លារ​អាមេរិក​ឯណោះ នៅ​ម្តុំ​ចំការមន ដែល​មុននេះ នាង​បាន​រស់នៅក្នុង​បុរី​ប៉េង​ហួត បឹង​ស្នោ ។​ ​ចូលឆ្នាំ ២០១៦ ភ្លាម​តារាចម្រៀង​ស្រី​ល្បីឈ្មោះ មាស សុខ​សោភា មានការ​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​ព្រម​គ្នាតែម្តង ដែល​ទាំងនេះ​បង្ហាញថា យីអ៊ុន​របស់​នាង​កំពុងតែ​កើនឡើង ហើយក៏​ប្រហែល​ដោយសារតែ​ចំណូលរបស់​នាងកើនឡើង​ខ្ពស់​កាលពី​ឆ្នាំ ២០១៥ កន្លងមក​ផងដែរ ។​

មាស សុខ​សោភា ហ៊ាន​ដល់​ថ្នាក់​ហ្នឹង​ផង​!​

​ស្របពេល​ទៅ​និង​ការផ្លាស់​មក​រស់នៅក្នុង​ផ្ទះ​ថ្មី​ដែលមាន​តម្លៃ​ថ្លៃ​ហើយ​នោះ គឺ​បទ​ចម្រៀង​របស់​នាង សម្រាប់​ឆ្នាំ ២០១៦ ដែល​ទើប​នឹង​ចេញ​​សង្ឃឹមថា នឹង​ទទួលបាន​ប្រជាប្រិយភាព​ខ្ពស់​ពី​អ្នកគាំទ្រ​ផងដែរ​។​ ទោះបីជា​ឆ្នាំ ២០១៥ កន្លងមក​តារាចម្រៀង មាស សុខ​សោភា ចេញ​បទ​ចម្រៀង​បានតែ​ចំនួន ៩ បទ​ក្តី តែ​បទ​ចម្រៀង​របស់​នាង​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង ពីព្រោះ​ជា​បទ​ចម្រៀង​ដែលជា​ច្រៀង​ទំនុក​ថ្មី ។​

មាស សុខ​សោភា ហ៊ាន​ដល់​ថ្នាក់​ហ្នឹង​ផង​!​

លោក មាស សុខ​រតនៈ ដែលជា​អ្នកនាំពាក្យ និង ជា​អ្នក​បងប្រុស​របស់​តារាចម្រៀង មាស សុខ​សោភា បានឱ្យដឹងថា នៅ​ដើមឆ្នាំ ២០១៦ នេះ មាស សុខ​សោភា ចេញ​អាល់​ប៊ុ​ម​ចម្រៀង​ទោល​ដែលជា បទ​ចម្រៀង​ទំនុកច្រៀង​ថ្មី​ចំនួន ១០ បទ ។ លោក មាស សុខ​រតនៈ ឱ្យដឹងទៀតថា តាមរយៈ​បទ​ចម្រៀង​ដែល ជា​ទំនុកច្រៀង​ថ្មី​នេះ​លោក​សង្ឃឹមថា នឹង​ទទួលបាន​នូវ​ភាពជោគជ័យ​កាន់តែខ្លាំង​ឡើង​បន្ថែមទៀត ព្រោះថា ចម្រៀង​ចំនួន ១០ បទ ចុងក្រោយ​នេះ គឺ​ផលិតឡើង​កាន់តែ​ល្អ​ជាង​មុន​ទៅទៀត ។​

មាស សុខ​សោភា ហ៊ាន​ដល់​ថ្នាក់​ហ្នឹង​ផង​!​

​ក្រៅ​ពីបទ​ចម្រៀង​ដែល​បាន​ទាក់ទាញ​អ្នក​ស្តាប់​ស្ទើរតែ​គ្រប់​បទ និង គ្រប់​វ័យ​ហើយ​នោះ មាស សុខ​សោភា បានធ្វើ​ឱ្យមាន​ការចាប់​អារម្មណ៍​បន្ថែមទៀត​ពី​ទស្សនិកជន ក៏ដូចជា​អ្នកគាំទ្រ​របស់​នាង គឺ​ការ បញ្ចេញ​ក្បាច់​រាំ​ប្លែកៗ និង ការ​ស្លៀកពាក់​បែប​សិច​ស៊ី​ថែម​ទៀតផង ។​ ​សូមបញ្ជាក់​ផងដែរ​ថា អាល់​ប៊ុ​ម​ទោល​ថ្មី​របស់ មាស សុខ​សោភា ដែលមាន​ចំនួន ១០ បទ​នោះ គឺមាន បទ «​ទឹកភ្នែក ១០០ គីឡូ​», «Happy birthday to me», «​សុំទោស​ពួកម៉ាក​», «​មនុស្ស​ឯកា​ម្នាក់នេះ​រស់ បាន​មួយថ្ងៃ​ទៀតហើយ​«, «​ឆក់​», «​ត្រឡប់​ខ្នើយ​», «​បង្រៀន​មនុស្ស​ស្មោះ​ឱ្យ​ចេះ​សាវ៉ា​, «​ខ្យល់អាកាស​», «​ពួកម៉ាក​ថ្មី​ខ្ញុំ​ឈ្មោះ​ភាព​ឯកា​» និង​បទ «​អង់​តែ​ន​» ។

មាស សុខ​សោភា ហ៊ាន​ដល់​ថ្នាក់​ហ្នឹង​ផង​!​

ក្នុងចំណោម​បទ​ចម្រៀង​ចំនួន ១០ បទ​នេះ បទ​ដែល មាន​ចំណងជើង​ថា «​អង់​តែ​ន​» គឺជា​ប្រភេទ​បទ​ញាក់ ហើយ​ការសម្តែង​របស់​នាង​នៅក្នុង​បទ​ចម្រៀង​នេះ​ត្រូវ បាន​គេ​ទទួលស្គាល់​ប្លែក​ផងដែរ ៕ យ៉ា​នុ

មាស សុខ​សោភា ហ៊ាន​ដល់​ថ្នាក់​ហ្នឹង​ផង​!​

មាស សុខ​សោភា ហ៊ាន​ដល់​ថ្នាក់​ហ្នឹង​ផង​!​

មាស សុខ​សោភា ហ៊ាន​ដល់​ថ្នាក់​ហ្នឹង​ផង​!​

មាស សុខ​សោភា ហ៊ាន​ដល់​ថ្នាក់​ហ្នឹង​ផង​!​

មាស សុខ​សោភា ហ៊ាន​ដល់​ថ្នាក់​ហ្នឹង​ផង​!​