លោក​ បែ មករា បញ្ជាក់​ជា​ថ្មី​រឿង​កីឡដ្ឋាន​បឹងកេត​ផ្ទាល់​ខ្លួន​

លោក​ បែ មករា បញ្ជាក់​ជា​ថ្មី​រឿង​កីឡដ្ឋាន​បឹងកេត​ផ្ទាល់​ខ្លួន​

រហូត​ដល់​ពេល​នេះ​​ ដំណឹង​ផ្លូវ​ការ​នៃ​ការ​កសាង​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​របស់​ក្រុម​បឹងកេត​អង្គរ​នៅ​មិន​ទាន់​ច្បាស់​យ៉ាង​ណា​នៅ​ឡើយ​​ទេ​ បើ​ទោះ​ជា​លេច​ចេញ​ព័ត៌មាន​ថា​ បឹងកេត​មាន​គម្រោង​កសាង​​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​ក៏​ដោយ។

 

លោក​ បែ មករា បញ្ជាក់​ជា​ថ្មី​រឿង​កីឡដ្ឋាន​បឹងកេត​ផ្ទាល់​ខ្លួន​ លោក បែ មករា និង​តួ​ស្រី​ក្នុង​បទ «ទី​បំផុត»

 

ឆ្លើយ​តប​នឹង​សំនួរ​របស់​ Sabay ថា​ រហូត​ដល់​ពេល​នេះ​ គម្រោង​កសាង​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​យ៉ាង​ម៉េច​ហើយ? លោក​ បែ មករា​ អ្នក​ចាត់​ការ​ក្លឹប​បឹងកេត​អង្គរ​​​បាន​ឆ្លើយ​ថា​ ចំណុច​នេះ​​​លោក​ទុក​ឲ្យ​ប្រធាន​របស់​លោក​ជា​អ្នក​ឆ្លើយ​ ពី​ព្រោះ​វា​ផុត​ព្រំ​ដែន​នៃ​ការ​ឆ្លើយ​របស់​លោក។

 

យ៉ាង​ណា​ ​លោក​បង្ហើប​ឲ្យ​ដឹង​ថា​ ៖«ខ្ញុំ​ទើប​ឮ​ដែរ​ យើង​ប្រហែល​ជា​អាច​ធ្វើ​ទីលាន​ផ្ទាល់​ខ្លួន​នៅ​ឆ្នាំ​នេះ។ ខ្ញុំ​គ្រាន់​តែ​ឮ​អីចឹង​ តែ​អ្វី​ៗ​មិន​ប្រាកដ​ទេ ពី​ព្រោះ​អាស្រ័យ​លើ​ប្រធាន​ក្លឹប​ជា​អ្នក​សម្រេច»។
»។

 

ក្លឹប​បឹងកេត​អង្គរ​​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ មាន​មូលដ្ឋាន​ស្ថិត​នៅ​ទី​រួម​ខេត្ត​កំពង់ចាម​ ហើយ​បើ​តាម​ការ​គ្រោង​ទុក​នឹង​កសាង​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​នៅ​ទី​រួម​ខេត្ត​កំពង់ចាម​សម្រាប់​រៀប​ចំ​ការ​ប្រកួត​ក្នុង​ដី​ និង​ក្រៅ​ដី៕

 

លោក​ បែ មករា បញ្ជាក់​ជា​ថ្មី​រឿង​កីឡដ្ឋាន​បឹងកេត​ផ្ទាល់​ខ្លួន​ក្រុម​បឹងកេត​អង្គរ

 

អត្ថបទ៖ ជាន ចាន់រ៉ា​