ក្ដៅៗ កែវ រំចង់ ​អត់​បាន​ទៅ​វ៉ៃ​នៅ​មីយ៉ាន់ម៉ា​ទេ ដោយសារ​របួស

ក្ដៅៗ កែវ រំចង់ ​អត់​បាន​ទៅ​វ៉ៃ​នៅ​មីយ៉ាន់ម៉ា​ទេ ដោយសារ​របួស

កែវ រំចង់ ​មិន​អាច​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​មីយ៉ានម៉ា​នៅ​ថ្ងៃ​ទី​៣១​ខែ​មករា ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ បាន​ទេ ដោយសារ​តែ​មាន​របួស​ដៃ​តាំង​ពី​ពេល​ប្រកួត​ជាមួយ Iquezang ​នៅ Thai Fight ​ម៉េ្លះ។

 

ក្ដៅៗ កែវ រំចង់ ​អត់​បាន​ទៅ​វ៉ៃ​នៅ​មីយ៉ាន់ម៉ា​ទេ ដោយសារ​របួសកែវ រំចង់

 

រំចង់ ​បាន​ប្រាប់​ថា ​ខ្លួន​សោកស្ដាយ​ដែរ ដែល​មិន​អាច​ទៅ​ប្រកួត​ក្នុង​កម្មវិធី​អន្ដរ​ជាតិ​ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡា​ខ្មែរ ប៉ុន្តែ​ធ្វើ​មិច​បើ​មាន​របួស​ដៃ​ខ្លាំង​មិន​អាច​វ៉ៃ​បាន​ទៅ​ហើយ។ “ខ្ញុំ​ប្រាប់​ខាង​គេ រួច​ហើយ​ថា ​ខ្ញុំ​ទៅ​វ៉ៃ​អត់​បាន ព្រោះ​មាន​របួស​ដៃ​ត្រូវ​សម្រាក​ព្យាបាល​ជាង​១​ខែ​ឯណោះ”។ សម្ដី​របស់ រំចង់ ។

 

កីឡាករ​ជើង​ខ្លាំង​កម្ពុជា​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា​ របួស​ដៃ កើត​ឡើង​អំឡុង​ពេល​រូបគេ​ប្រឹង​ច្រត់ដៃ​លោត​ទាត់ Iquezang ​នៅ​ប្រទេស​ថៃ ហើយ​តាំង​ពី​នោះ​មក​រូបគេ​ឈឺ​ដៃ​តិច​ៗ​រហូត៕

 

អត្ថបទ៖ មុន្នី រម្យ