អតិថិជន​ប្រតិកម្ម​ចំពោះ​ក្រុមហ៊ុន​ទឹកកក​សេះ​ហោះ​មានជ័យ​កាត់​សេវា​លុយ​ក្រដាស​១០០​ដល់​១០០០​រៀល

ខេត្តបន្ទាយមានជ័យ​៖​អតិថិជន​ក៏ដូចជា​ក្រុម​ឈ្មួញកណ្តាល​ខេត្តបន្ទាយមានជ័យ​បាននាំគ្នា​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​ក្រុមហ៊ុន​ទឹកកក សេះ​ហោះ​មានជ័យ ដែល​ទិញ​ទឹកកក​កាត់ទឹក​លើ​ក្រដាសប្រាក់​ប្រភេទ​១០០ ឬ​៥០០​និង​១.០០០​រៀល​។

​    ​គួរ​បញ្ជាក់ថា ក្រុមហ៊ុន​ទឹកកក​សេះ​ហោះ​មានជ័យ​ដែលមាន​ទីតាំង​ក្រុង​សិរីសោភ័ណ​បានចេញ សេចក្តីជូនដំណឹង​ដល់​អតិថិជន​ចាប់ពី​ថ្ងៃទី​០១​ខែកុម្ភៈ ឆ្នាំ​២០១៦ ខាងមុខនេះ​ក្រុមហ៊ុន​នឹង​កាត់ថ្លៃ​សេវា​ដូចជា​១.​ក្រដាស់ប្រាក់​១០០​រៀល​ក្នុង​១​លាន​រៀល​កាត់​សេវា​១​សែន​រៀល ២.​ក្រដាស់ប្រាក់​៥០០ ឬ​១.០០០ និង​២.០០០​រៀល​ក្នុង​១​លាន​រៀល​កាត់​សេវា​១ សែន​រៀល​។ ទន្ទឹម​នោះ​ក្រុមហ៊ុន​នេះ​បាន​អះអាងថា មាន​បញ្ហា​កើតឡើង​ដូចជា​បេឡា​ធិ​ករ​មួយចំនួន​តូច​មានការ​បន្លំ​លុយ និង​កិបកេង​ពី​អតិថិជន​មួយចំនួន​ពុំបាន​ដឹង​ច្បាស់​ពី​បរិមាណ​ទំនិញ​ដែល​ត្រូវ ទិញ​ឬ​ពី​ចំនួន​ទឹកប្រាក់​ដែល​ខ្លួន​មាន​សម្រាប់​ទិញ​ទំនិញ​។

​    ​ទោះបីជា បែបណាក៏ដោយ អតិថិជន​សុំ​អាជ្ញាធរខេត្តរ ក៏ដូចជា​ក្រសួង​ជំនាញ​ត្រូវមាន​វិធានការ​លុបចោល​នូវ​សេចក្តីជូនដំណឹង​របស់​ក្រុមហ៊ុន​ទឹកកក​សេះ​ហោះ​មានជ័យ​ដែល​កាត់ថ្លៃ​សេវា ទិញ​ទឹកកក​ព្រោះ​ជា​រូប​ពី​ប័ណ្ណ​កម្ពុជា​គ្មាន​សិទ្ធិ​ណាមួយ​ធ្វើតាម​អំពើ​បានឡើយ​។

​    ​លោក ថោង ធី​ណា ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា ក្រុមហ៊ុន​ទឹកកក​សេះ​ហោះ​មានជ័យ​ចេញ​សេចក្តីជូនដំណឹង​ដល់ អតិថិជន​រឿង​កាត់ថ្លៃ​សេវា​នេះ​លោក​ដូចជា​មិនទាន់​បានដឹង​នៅឡើយ បើសិនជា​ការពិត​នោះ​គឺ​ក្រុមហ៊ុន​ត្រូវធ្វើ​លិខិត​ទៅ​មន្ទីរ​ពាក់ព័ន្ធ​ឲ្យ បានដឹង​ជាមុន​។ លោក ប្រធាន​មន្ទីរ​បញ្ជាក់ថា ក្រុមហ៊ុន​ទឹកកក​សេះ​ហោះ​មានជ័យ​គ្មាន​សិទ្ធិ​កាត់ថ្លៃ​សេវា​ថ្លៃ​ទិញ​ទឹកកក​ពី​អតិថិជន​ដោយ​ប្រី​ក្រដាសប្រាក់​ដែលជា​រូប​ពី​ប័ណ្ណ​របស់​ជាតិ​នោះឡើយ​៕

អតិថិជន​ប្រតិកម្ម​ចំពោះ​ក្រុមហ៊ុន​ទឹកកក​សេះ​ហោះ​មានជ័យ​កាត់​សេវា​លុយ​ក្រដាស​១០០​ដល់​១០០០​រៀល
អតិថិជន​ប្រតិកម្ម​ចំពោះ​ក្រុមហ៊ុន​ទឹកកក​សេះ​ហោះ​មានជ័យ​កាត់​សេវា​លុយ​ក្រដាស​១០០​ដល់​១០០០​រៀល